គ្រូបង្វឹកក្រុម Real Madrid បានព្រមានកូនក្រុមឲ្យផ្តោតលើការប្រកួតជើងទី២ បើទោះបីជើងទីមួយឈ្នះហង្សក្រហមលើសលប់ក៏ដោយ

លោក Carlo Ancelotti គ្រូបង្វឹកក្រុម Real Madrid សប្បាយចិត្តនឹងទម្រង់លេងរបស់ក្រុមរបស់គាត់ បន្ទាប់ពីយកឈ្នះលើក្រុម Liverpool ក្នុងលទ្ធផល ៥-២  នៃការប្រកួតពានរង្វាន់ UEFA Champions League ជុំទី 16 ជើងទីមួយ ប៉ុន្តែបានព្រមានកូនក្រុមរបស់គាត់កុំឱ្យមើលស្រាលគូរ ប្រកួតក្នុងជើងទី២ ។



Real Madrid បាន​បង្ហាញ​ទម្រង់​លេង​បានយ៉ាងល្អ  ដោយ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ហង្ស​ក្រហមនៅទឹកដី Anfield ៥-២ ។ ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលីរូបនេះ ​​​​បាន​ទាញ​ស្មារតី​ក្រុម​ថា​មិន​ត្រូវ​មើល​ស្រាល​ជា​ដាច់​ខាត ដោយសារតែគាត់ដឹងពីទម្រង់លេងរបស់ក្រុមលោក Jurgen Klopp យ៉ាងច្បាស់។



Ancelotti និយាយបានថា​៖ “ឈ្នះនៅទឹកដី Anfield គឺពិបាកណាស់។ យើង​សប្បាយ​ចិត្ត​និង​ពេញ​ចិត្ត​ខ្លាំង​ណាស់។ Liverpool បានធ្វើឱ្យយើងរងការខូចខាតជាច្រើនជាពិសេសនៅខាងឆ្វេងក្នុងតង់ទី 1 កីឡាករ Henderson បានលេងនៅទីនោះជាមួយ Salah ប៉ុន្តែយើងបានគ្រប់គ្រងការប្រកួតបានប្រសើរជាងនៅក្នុងតង់ទីពីរជាមួយនឹង Valverde ដែលមានថាមពលខ្លាំងជាងនៅទីនោះ"។



គាត់បានបន្ថែតមទៀតថា ៖ “វាមិនទាន់ចប់ទេ Liverpool មានបញ្ហានៅតង់ទីពីរ ហើយនៅតង់ទីមួយ យើងក៏មានបញ្ហានោះដែរ ។  យើងត្រូវតែសប្បាយចិត្តព្រោះវាជាការប្រកួតដ៏ល្អ។ ប៉ុន្តែ​យើង​ត្រូវ​មើល​ការ​ប្រកួត​បន្ទាប់​ផង​ដែរ។