* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Sandro Tonali បានចូលរួមជាមួយ Newcastle លើកិច្ចសន្យារយៈពេល៥ឆ្នាំ
ក្លិបសារីការព្រៃ Newcastle United បានចុះកុងត្រានាំយកខ្សែបម្រើ Sandro Tonali ពី AC Milan លើកិច្ចសន្យារយៈពេល៥ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៨។
បើតាមសារព័ត៌មាននានានៅអង់គ្លេស បានរាយការណ៍ថា Newcastle បានចំណាយជាង៧០លានអឺរ៉ូឯណោះ ដើម្បីនាំយកកីឡាករវ័យ ២៣ឆ្នាំរូបនេះមកកាន់ក្របខណ្ឌ Premier League ដែលតម្លៃនេះបូករួមទាំងថ្លៃចំណាយផ្សេងៗទៀតផងដែរ ។
Tonali ដែលបានបង្ហាញខ្លួន ១២០ដងសម្រាប់ AC Mila បានជួយក្រុមនៅអ៊ីតាលីមួយនេះឈ្នះជើងឯកក្របខណ្ឌ Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ គឺនៅរដូវកាល ២០២១-២២ ហើយក៏ជាកីឡាករសំខាន់ដែលបានរួមចំណែកជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League កាលពីរដូវកាលកន្លងទៅផងដែរ៕