* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្រឡូកក្នុងលីគកំពូលអឺរ៉ុបជាច្រើនឆ្នាំចុងក្រោយខ្សែប្រយុទ្ធស្លាបសញ្ជាតិអ៊ីរ៉ាករូបនេះ...
ជាការពិតកីឡាករ Jiloan Hamad គឺជាអតីតកីឡាករជម្រើសជាតិឈុតធំស៊ុយអែត ខណៈដែលបច្ចុប្បន្នរូបគេលេងតំណាងអោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយកាលពីខែតុលាឆ្នាំ២០១៩ ខ្សែប្រយុទ្ធស្លាបខាងលើនេះ
ក៏ធ្លាប់ហោះមកកម្ពុជាដើម្បីចូលរួមប្រកួតជម្រុះជុំទី2នៃព្រឹត្តិការណ៍ FIFA World Cup 2022 ផងដែរ។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះក្លឹបបាល់ទាត់ Uthai Thani Fc ដែលជាសមាជិកថ្មីនៃលីគកំពូលថៃ បានប្រកាសអំពីវត្តមាននៃការមកដល់របស់កីឡាកសំបូរបទរូបនេះ។
តាមដែលបានដឹងកន្លងមក កីឡាករ Jiloan Hamad ធ្លាប់ប្រឡូកក្នុងលីគកំពូលអឺរ៉ុបជាហូរហែល ខណៈក្រុមធំៗដែលគេធ្លាប់ចូលរួមមានដូចជាក្លឹបបាល់ទាត់ Malmo FF របស់ស៊ុយអ៊ែត
ក្លឹបយក្ស Hoffenheim របស់អាល្លឺម៉ង់
ក្លឹបបាល់ទាត់បាល់ទាត់ Standard Liege របស់ប៊ែលហ្ស៊ីក
ក្លឹបបាល់ទាត់Hammarby របស់ស៊ុយអ៊ែត, ក្លឹបបាល់ទាត់ HNK Gorica របស់ក្រូអាត
និងក្រុមបាល់ទាត់ Örebro SK របស់ស៊ុយអ៊ែត
ទាំងនេះគឺជាក្លឹបធំៗតំបន់អឺរ៉ុបទាំង៦ដែលរូបគេធ្លាប់ចូលរួមកន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយក្នុងការប្រឡូកនាលីគកំពូលអឺរ៉ុបជាច្រើនឆ្នាំ Jiloan Hamad ក៏ជាខ្សែប្រយុទ្ធស្លាបដែលធ្លាប់បង្ហាញខ្លួនជាច្រើនលើកក្នុងពានរង្វាន់តំបន់អឺរ៉ុប UEFA Champions League និង UEFA Euro League ផងដែរ។
គួរបន្ថែមផងដែលថា Jiloan Hamad ធ្លាប់លេងអោយក្រុមជម្រើសជាតិ ស៊ុយអ៊ែតតាំងឈុតយុវជន U16, U17, U18,U19,U21និងឈុតធំឆ្នាំ២០១១ផងដែល ខណៈក្នុងឆ្នាំ២០១៩រូបគេបានចូលរួមលេងតំណាងអោយក្រុមជម្រើសជាតិអ៊ីរ៉ាក់វិញ៕