Mitoma !!!! តារាជំនាន់ថ្មីនៃអាស៊ីនៅតែជាHeroសម្រាប់ Brighton……………

Mitoma រកបានគ្រាប់បាល់តែមួយគត់ដើម្បីជួយឲ្យ Brighton យកឈ្នះ Bournemouth ក្នុងសប្ដាហ៍ទី 22 នៃក្របខណ្ឌ Premier League ។

ជាមួយនឹង Mitoma ផ្ទាល់គាត់បានបន្តរក្សាទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងគ្រាប់បាល់ទី 3 ក្នុង 3 ប្រកួតជាប់គ្នា។ ក្នុងការបង្ហាញខ្លួន 7 លើកចុងក្រោយគ្រប់ការប្រកួតទាំងអស់ កីឡាករជប៉ុនរូបនេះស៊ុតបញ្ចូលទីបាន 5 គ្រាប់ នឹង1 assist ។ ប៉ុន្មានថ្ងៃមុន Mitoma ក៏បានស៊ុតបញ្ចូលទីបានសម្រេចនៅនាទី 90+2 ជួយ Brighton យកឈ្នះក្រុមការពារតំណែងជើងឯក Liverpool ក្នុងពានរង្វាន់ FA Cup ។
Mitoma ប៉ះចំនួន 50 ដង បញ្ជូនបាល់ជោគជ័យ 85% នឹងស៊ុតបាល់បញ្ចូលទីចំនួន 1 គ្រាប់ គឺជាស្ថិតិនៃការបង្ហាញខ្លួន របស់ Mitoma ក្នុងរយៈពេល 90 នាទី។ គាត់ទទួលបាន ពិន្ទុ 7.5 ដោយ Sofa Score ដែលជាពិន្ទុខ្ពស់បំផុតនៅលើទីលាន។

ជាមួយនឹង 3 ពិន្ទុដោយយកឈ្នះ Bournemouth, Brighton បន្តស្ថិតនៅលើចំណាត់ថ្នាក់លេខ 6 ដោយមាន 34 ពិន្ទុ តាមពីក្រោយក្រុមលេខ 5 Tottenham តែ2 ពិន្ទុប៉ុណ្ណោះ ។ Brighton អាចមានឱកាសទៅ Europa League ឬអាចឈានទៅដល់លេង Champions League ក្នុងរដូវកាល 2023/24 នៅពេលដែលគម្លាតពិន្ទុរវាងពួកគេនិងក្រុមកំពូលទាំង 4 ខុសគ្នាត្រឹមតែ 6 ពិន្ទុប៉ុណ្ណោះ។