* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាបាល់ទាត់លើតុ នឹងត្រូវដាក់ឲ្យប្រកួតក្នុងស៊ីហ្គេម នាខែឧសភា ខាងមុខនេះ
ព្រឹត្តិការណ៍បុរេការប្រកួតកីឡាបាល់ទាត់លើតុ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា រៀបចំរយៈពេល២ថ្ងៃ ពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៣ នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ត្រៀមស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ការប្រកួតបាល់ទាត់លើតុបុរេស៊ីហ្គេម រយៈពេលពីរថ្ងៃនេះ មានបួនប្រទេសចូលរួម ដោយមានប្រាំក្រុម ក្នុងនោះម្ចាស់ផ្ទះកម្ពុជាមានពីរក្រុម។
គោលបំណងចម្បងនៃបុរេការប្រកួតកីឡាបាល់ទាត់លើតុ គឺដើម្បីតេស្តសមត្ថភាពកីឡាករ កីឡាការិនី និងតេស្តសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល ចៅក្រម រួមទាំងការរៀបចំរបស់មន្ត្រី មុនការប្រកួតស៊ីហ្គេម ជាផ្លូវការ ចូលមកដល់នាខែឧសភា ខាងមុខ។ ប្រភេទកីឡានេះ នឹងត្រូវដាក់ឱ្យប្រកួតក្នុងស៊ីហ្គេមលើកទី 32 នាខែឧសភា 2023 ដោយមានមេដាយដូចប្រភេទកីឡាផ្សេងៗដែរ គ្រាន់តែមិនរាប់បញ្ជូលក្នុងបញ្ជីមេដាយផ្លូវការ។
បន្ទាប់ពីស៊ីហ្គេមលើកទី៣២ នៅកម្ពុជា សហព័ន្ធសង្ឃឹមថាប្រភេទកីឡាមួយនេះ នឹងត្រូវបានដាក់បញ្ចូលឱ្យប្រកួតជាផ្លូវការនៅស៊ីហ្គេមលើកក្រោយ ក៏ដូចជារីកចម្រើនជាបន្តបន្ទាប់ផងដែរ។