* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មកជ្រាបអំពីស្ថិតិ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោយ២២ឆ្នាំនិង៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិ Timor Leste អាយុក្រោយ២២ឆ្នាំ…
ការប្រកួតបើកឆាកព្រឹ្តត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ពោល គូបើកឆាកពូល A និងចាប់ផ្ដើមពីថ្ងៃទី២៩ខែមេសាតទៅ។
ដោយក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ត្រូវជួបតទល់ជាមួយក្រុមជម្រើសជាតិ ហ្វីលីពីន ខណៈដែលក្រុមជម្រើសជាតិកម្ពុជាយើងអាយុក្រោយ២២ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិ Timor Leste អាយុក្រោយ២២ឆ្នាំនៅវេលាម៉ោង៧ល្ងាចនាពហុកីឡដ្ឋានជាតិអូឡាំពិក។
យ៉ាងណាមិញសម្រាប់ស្ថិតិ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជានិង៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិ Timor Leste ហាក់មានភាគរយឈ្នះច្រើនជាងចាញ់ដូចគ្នា ដោយក្រុមគោព្រៃជំទង់កម្ពុជាឈ្នះ២និងចាញ់១ប្រកួត ខណៈដែលក្រុមជម្រើសជាតិ Timor Leste អាយុក្រោយ២២ឆ្នាំ ឈ្នះ២នឹងចាញ់១ប្រកួតដូចគ្នា។
គួរបន្ថែមផងដែរថាក្រុមជម្រើសជាតិកម្ពុជាអាយុក្រោយ២២ បានយកឈ្នះ ក្រុមជម្រើសជាតិប្រុយណេ៦-០ យកឈ្នះហ្វីលីពីន១ទល់និង០ ខណៈដែលរង់បរាជ័យក្រោយថ្វីជើងក្រុមជម្រើសជាតិ Timor Leste ដោយលទ្ធផល១-០ក្នុងពានរង្វាន់ AFF Championship អាយុក្រោយ២២ឆ្នាំ។
ចំណែកឯ៣ប្រកួតរបស់ក្រុមជម្រើសជាតិ Timor វិញ គេបានយកឈ្នះក្រុមជម្រើសជាតិ ប្រុយណេក្នុងលទ្ធផល៣-១ រួចក៏បន្តយកឈ្នះក្រុមជម្រើសជាតិកម្ពុជាដោយលទ្ធផល១ទល់និង០ បន្ទាប់មកក៏រង់បរាជ័យក្រោយថ្វីជើងក្រុមជម្រើសជាតិវៀតណាមដោយលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Championship អាយុក្រោម២២ឆ្នាំ៕