ក្ដីស្រមៃរបស់ David Beckham ក្លាយជាការពិតក្រោយសម្រេចការនាំចូល Lionel Messi…

ជាការពិតអតីត Legend របស់ក្លឹបបិសាចក្រហម Man United លោក David Beckham គឺជាម្ចាស់ក្លឹបបាល់ទាត់ Inter Miami 

ដែលទើបតែសម្រេចការនាំយកតារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi ខណៈ Messi ក៏ត្រូវបានបង្ហាញវត្តមានជាផ្លូវការនាសហរដ្ឋអាមេរិករួចរាល់ហើយដែលកាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញបន្ទាប់ពីមានការបង្ហាញខ្លួនជាផ្លូវកាលរបស់កីឡាករឆ្នើម Lionel Messi បានធ្វើអោយម្ចាស់ក្លឹប Inter Miami លោក David Beckham លើកឡើងបែបនេះថា “ ក្លីស្រមៃរបស់ខ្ញុំក្លាយជាការពិតហើយ @leomessi ”
 
ស្របពេលដែល inter Miami ក៏ផ្ដល់ជូននូវកិច្ចសន្យារយៈពេល២ឆ្នាំផងដែលដល់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ។

គួរបន្ថែមផងដែលថា ការប្រកួតដំបូងរបស់ Messi គឺនិងត្រូវបង្ហាញខ្លួនលើទីលាននៅថ្ងៃទី ២១ខែកក្ដដាឆ្នាំ២០២៣ខាងមុខក្នុងពានរង្វាន់ League Cup ខណៈដែលក្លឹបសមាជិកលីគកំពូលរបស់អាមេរិក Inter Miami និងត្រូវជួបតទល់ជាមួយក្លឹបយក្សរបស់ម៉ិកស៊ិក Crus Azul Fc ផងដែរ៕