Di Madia សម្រេចចូលរួមជាមួយ Benfica សារជាថ្មីក្រោយបដិសេធសំណើររបស់…

ក្លឹបយក្ស Benfica បានប្រកាសការនាំចូលសមាជិកថ្មីជាលើកទី៣របស់ក្លឹបគឺខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Angel Di Mariaបន្ទាប់ពីយកបានកីឡាករ Orkun Kokcu និង Joshua Wynder មករួមក្រុមនារដូវកាលក្រោយ។

យ៉ាងណាមិញមុនមានការចិត្តចុះកិច្ចសន្យាជាមួយ Benfica ខ្សែបម្រើដែលជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពាន FiFa World Cup ឆ្នាំ២០២២រូបនេះ ក៏បានបដិសេដសំណើររបស់ក្លឹបបាល់ទាត់ Inter Miami និង
 
ក្លឹបធំៗមួយចំនួនរបស់អារ៉ាប៊ីសាអូឌីតផងដែរ ហើយការសម្រេចចិត្តនេះព្រោះតែរូបគេនៅតែចង់បន្តអាជីពរបស់ខ្លួននៅតំបន់អឺរ៉ុប ជាពិសេសគឺកីឡាករវ័យ៣៥រូបនេះចង់ប្រកួតប្រជែង ក្នុងពានរង្វាន់ UCL បន្តទៀត។

គួរបន្ថែមផងដែលថា Angel Di Maria ធ្លាប់បានចូលរួមជាមួយនិងក្លឹបបាល់ទាត់ Benfica រួមម្ដងមកហើយក្នុងអំឡុងឆ្នាំ២០០៧ដល់ឆ្នាំ២០១០ ខណៈដែលគ្រានោះគេបង្ហាញខ្លួនអោយ Benfica 

បានចំនួន ៧៦ប្រកួតនឹងរកបាន៧គ្រាប់ផងដែរ មុនផ្លាស់ទៅកាន់ក្លឹបអធិរាជសរ Real Madrid ក្នុងឆ្នាំ២០១០៕