* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លិប Chelsea ចំណាយ 120 លានអឺរ៉ូ សម្រាប់ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន...
ក្លិប Chelsea កំពុងរៀបចំសំណើរចំនួន 120 លានអឺរ៉ូ ផ្តល់ជូនក្លិប Benfica ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើដែលឈ្នះជើងឯកពិភពលោកឆ្នាំ 2022 ជាមួយក្រុមអាហ្សង់ទីន គឺកីឡាករ Enzo Fernandez នេះបើយោងទៅតាមលោក Fabrizio Romano ដែលជាអ្នករាយការណ៍ព័ត៌មានកីឡាករបរទេសដ៏ល្បីល្បាញ ។
ក្លិបតោខៀវ Chelsea បានបង្ហាញចំណាប់អារម្មណ៍ចំពោះខ្សែបម្រើអាហ្សង់ទីនចាប់តាំងពីចុងបញ្ចប់នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ហើយធ្លាប់បានដាក់សំណើទៅឱ្យក្លឹប ប៉ុន្តែត្រូវបានក្លិបច្រានចោល។
ប្រធានក្លឹប Benfica លោក Rui Costa បាននិយាយថា គាត់មិនចង់លក់ Enzo ក្នុងរដូវកាលនេះទេ ប៉ុន្តែ Chelsea មានទំនុកចិត្តថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានសម្រេច។