អតីតគ្រូបង្វឹកក្លិបនៅលីគទី8 នៃលីគបាល់ទាត់អង់គ្លេស ចូលរួមជាមួយក្លឹបនៅលីគទី២របស់កម្ពុជា

គ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Callum Brooks  នឹងចូលមកកាន់ដំណែងជាគ្រូបង្វឹកថ្មីក្លិប Next Step FC  សមាជិកលីគទី2 កម្ពុជា សម្រាប់រដូវកាលថ្មីនេះ។



លោក Callum Brooks កាន់អាជ្ញាប័ណ្ណបង្វឹក FA B Licence  ធ្លាប់មានបទពិសោធន៍ការងារជាគ្រូបង្វឹកនៅប្រទេសកំណើតរបស់ខ្លួនដូចជា  Portland United, Hamworthy United ,Christchurch និងចុងក្រោយដឹកនាំ Dorchester Town FC ដែលជាក្លិបដែលកំពុងលេងក្នុងកម្រិតទី8  នៃលីគបាល់ទាត់អង់គ្លេស។