* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សៀង ចន្ធា ក្លាយជាកីឡាករវ័យក្មេងជាងគេរបស់កម្ពុជាដែលផ្លាស់ទៅលេងលីគបាល់ទាត់...
ជាការពិតកម្ពុជាយើងមានកីឡាករចាស់ក្មេងជាច្រើនរូបដែលធ្លាប់ផ្លាស់ទៅលេងនាលីគបាល់ទាត់ក្រៅស្រុក ក៏ប៉ុន្តែរឿងដែលគួរអោយចាប់អារម្មណ៍នោះគឺ ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា ក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេបានផ្លាស់ទៅលេងនៅលីគបាល់បាត់ក្រៅប្រទេស ពោលគឺផ្លាសទៅចូលរួមប្រកួតប្រជែងក្នុងលីគលំដាប់ទី២របស់កាតា។
ទោះបីជាយ៉ាងណាក៏ដោយវីរៈបិរសបាល់ទាត់កម្ពុជាដូចជាកីឡាករចាស់ក្មេងដែលធ្លាប់ផ្លាស់ទៅប្រកបអាជីពនាលីគបាល់ទាត់ក្រៅស្រុកមានដូចជា៖
ទី៨ វីរៈបុរសបាល់ទាត់កម្ពុជាលោកគ្រូ ប៉ែន ផាត ផ្លាស់ទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Rajpracha FC របស់ថៃក្នុងព្រះជន្មាយុ២៤ឆ្នាំ។
ទី៧ គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ណាហ្គាវើលដ៍លោកគ្រូ ឃឹម បូរី បានផ្លាស់ទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Sisaket FC ក្នុងវ័យ២២ឆ្នាំ។
ទី៦ កីឡាករ ចាន់ វឌ្ឍនាកា បានផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Fujieda MYFC របស់ជប៉ុនក្នុងវ័យ២៣ឆ្នាំ។
ទី៥ អតីតកីឡាកររបស់ក្លឹបបាល់ទាត់វិសាខា លោកកែវ សុខផេង បានផ្លាស់ទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ PKNS របស់ម៉ាឡេស៊ី ក្នុងវ័យ២៦ឆ្នាំ។
ទី៤ កីឡាករ ប្រាក់ មុន្នីឧត្ដម របស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានផ្លាស់ទៅចូលរួមជាមួយនិងក្រុមបាល់ទាត់ Negeri Sembilan របស់ម៉ាឡេស៊ីក្នុងវ័យ២៤ឆ្នាំ។
ទី៣ កីឡាករ ធារី ចន្ថាប៊ីន បានផ្លាស់ទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Krabi របស់ថៃក្នុងវ័យ២៦ឆ្នាំ។
ទី២ កីឡាករ កុក បូរីស បានផ្លាស់ពីក្លឹបបាល់ទាត់ភ្នំពេញក្រោនទៅចូលរួមជាមួយក្លឹបបាល់ទាត់ Sarawak United ក្នុងវ័យ៣១។
ទី១ កីឡាករ សៀង ចន្ធា បានផ្លាស់ពីក្លឹបបាល់ទាត់ បឹងកេតទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Al Shahaniya របស់កាតាក្នុងវ័យ២០ឆ្នាំ។
គួរបន្ថែមផងដែលថា សៀង ចន្ធា គឺជាកីឡាករ វ័យក្មេងជាងគេដែលផ្លាស់ទៅចូលរួមជាមួយនិងក្លឹបក្នុងលីគរបស់កាតា ខណៈ ចន្ធា ក៏បានបំបែកកំណត់ត្រារបស់លោកគ្រូ ឃឹម បូរី ទាំងដែលគ្រូបង្គោលរបស់ណាហ្គារូបនេះបានរក្សាកំណត់ត្រាកីឡាករវ័យក្មេងគេដែលផ្លាស់ទៅលេងលីគបាល់ទាត់ក្រៅស្រុកអស់រយៈពេលជាច្រើនឆ្នាំ៕