ស្នាក់នៅបន្តឬផ្លាស់ទ្រនំថ្មី? Ten Hag និយាយ​ពី​អនាគតMaguire ...

គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag និយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱកាសឱ្យ Harry Maguire ដើម្បីដណ្តើមតំណែងរបស់គាត់ឡើងវិញក្នុងជម្រើសដំបូង។ បើ​ទោះ​បី​ជា​កីឡាករ​មាន​ដំណឹង​ផ្លាស់​ប្តូរ​ក្រុម​ជា​បន្ត​បន្ទាប់ក៏ដោយ ។

Harry Maguire បានក្លាយជាជម្រើសចុងក្រោយរបស់ Eric Ten Hag ក្នុងរដូវកាលមុន។ រហូត​ដល់​មាន​ពាក្យ​ចចាមអារ៉ាម​ចង់​ផ្លាស់​ទៅ​ក្រុម​ដើម្បី​រក្សា​តំណែង​ក្នុង​ក្រុម​ជម្រើស​ជាតិ ហើយក៏លេចលឺដំណឹងថា West Ham United បានដាក់សំណើ 20 លានផោន ប៉ុន្តែត្រូវបានច្រានចោល។

បើទោះជាគាត់ធ្វើខុស ហើយត្រូវ Andre Onana រត់ទៅស្រែកដាក់គាត់ រហូតដល់វាក្លាយជាបញ្ហាបន្ទាប់ពីការប្រកួតចាញ់ Borussia Dortmund 3-2 ប៉ុន្តែ Ten Hag នៅតែចាត់ទុក Maguire ជាកីឡាករសំខាន់។