* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រោយចាប់ឆ្នោតវគ្គជម្រុះ World Cup តំបន់អាស៊ី កម្ពុជាត្រូវប៉ះ ប៉ាគីស្ថាន!!
ក្រុមគោព្រៃកម្ពុជាត្រូវប៉ះជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះតំបន់អាស៊ី ពានរង្វាន់ FIFA WORLD CUP 2026 បន្ទាប់ពីធ្វើការចាប់ឆ្នោតរួចរាល់កាលពីម្សិលមិញ ។
សម្រាប់ការប្រកួតជម្រុះជុំទី១ កម្ពុជា ទទួលត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ អូឡាំពិច ទទួលក្រុមជម្រើសជាតិប៉ាគីស្ថាន សម្រាប់ជើងទី១ ធ្វើនៅថ្ងៃទី១២ ខែតុលា និងជើងទី២ កម្ពុជា នឹងត្រូវហោះទៅទឹកដីប៉ាគីស្ថាន វិញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរ ប្រសិនបើកម្ពុជាឆ្លងផុតវគ្គជម្រុះដំណាក់កាលទី១ នឹងត្រូវបន្តទៅចូលរួមពូល G នៃវគ្គជម្រុះដំណាក់កាលទី២ (FIFA World Cup 2026 Preliminary Joint Qualification R2) ហើយក្រុមក្នុងពូលរួមមាន អារ៉ាប់ប៊ីសាអូឌីត ហ្សកដានី និងតាជីគីស្ថាន។