ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងកីឡាករ Pierre-Emerick Aubameyang ត្រៀមផ្លាស់ទៅលេងនៅទឹកដីសហរដ្ឋអាមេរិកក្នុងលក្ខខណ្ឌខ្ចីជើង

Chelsea គ្រោងនឹងឲ្យក្លិប Los Angeles FC ខ្ចីជើងកីឡាករ  Pierre-Emerick Aubameyang  ហើយនឹងផ្តល់ប្រាក់ឈ្នួលឱ្យគាត់ទាំងអស់ នេះបើយោងតាមកាសែតអេស្ប៉ាញ Relevo ។  ខ្សែ​ប្រយុទ្ធ​វ័យ 33 ឆ្នាំ​រូប​នេះ  ​មិនស្ថិតនៅក្នុង​គម្រោង​របស់លោក Graham Potter បន្ទាប់​ពី​ធ្វើ​មិន​បានល្អ​ដូច​ការ​រំពឹង​ទុក។  ហើយទើបតែត្រូវបានដក់ចេញពីបញ្ជីឈ្នោះសម្រាប់ពានរង្វាន់  UEFA Champions League រួមទាំងការមិនលេងក្នុងការប្រកួតចុងក្រោយជាមួយក្លិប Fulham។



ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​ក៏​បាន​បង្ហាញ​ដែរ​ថា  Aubameyang  នឹង​ត្រូវ​ខ្ចី​ជើង​រហូត​ដល់​ចុង​ខែ​មិថុនា  ហើយវាស្ទើរតែប្រាកដណាស់ថាគាត់នឹងចាកចេញពីក្លឹបជាផ្លូវការបន្ទាប់ពីនោះ។  ក្រុមតោខៀវ Chelsea ចង់បញ្ចេញខ្សែប្រយុទ្ធដែលមានបទពិសោធន៍ច្រើនរូបនេះ ដើម្បីបើកផ្លូវសម្រាប់កីឡាករថ្មី។



សម្រាប់ Aubameyang  បានផ្លាស់ទៅទឹកដី Stamford Bridge តាមការចង់បានរបស់លោក Thomas Tuchel   មុនពេលដែលគ្រូបង្វឹករូបនេះត្រូវបានបណ្តេញចេញប៉ុន្មានថ្ងៃក្រោយមក។  Aubameyang  ស៊ុតបញ្ចូលទីបានតែ 3 គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនចំនួន១៧ ប្រកួត ។