* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូថៃក្លាយជាគ្រូទី4 នៅក្នុងប្រវត្តិសាស្រ្តពាន AFF Cup ដែលដឹកនាំក្រុមឈ្នះពាន 2 លើកជាប់គ្នា...
គ្រូបង្វឹកក្រុមជម្រើសជាតិថៃលោក Alexandré Pölking សញ្ជាតិប្រេសុីលបានក្លាយជាគ្រូបង្វឹកទី4 នៅក្នុងប្រវត្តិសាស្ត្រពាន AFF Cup ដែលអាចដឹកនាំក្រុមឲ្យឈ្នះពាន AFF Cup បាន 2 លើកជាប់គ្នា។ ដោយលោកបានដឹកនាំក្រុមជម្រើសជាតិថៃឈ្នះពាន AFF Cup 2020 នឹង AFF Cup 2022 នេះតែម្ដង។ខណៈដែលគ្រូបង្វឹក 3 រូបផ្សេងទៀតដែលធ្លាប់ធ្វើបានពីមុនមករួមមាន៖
លោក Peter Withe គ្រូបង្វឹកសញ្ជាតិអង់គ្លេស ដឹកនាំថៃឈ្នះពាន AFF Cup 2000 នឹង AFF Cup 2002។

លោក Radojko Avramović គ្រូបង្វឹកសញ្ជាតិស៊ែប៊ី ដឹកនាំសិង្ហបុរីឈ្នះពាន AFF Cup 2004 នឹង AFF Cup 2007។
លោក Kiatisuk Senamuang គ្រូបង្វឹកសញ្ជាតិថៃ ដឹកនាំថៃឈ្នះពាន AFF Cup 2014 នឹង AFF Cup 2016។

