Victor Osimhen បានឆ្លើយតបទៅអ្នកគាំទ្រវិញបែបនេះរឿងដែលអ្នកគាំទ្ររិះគន់…

ខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់ Napoli កីឡាករ Victor Osimhen ត្រូវបានអ្នកគាំទ្ររិះគន់ជាខ្លាំង ក្រោយរូបគេបានក្លាយជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិក។

យ៉ាងណាមិញក្រោយផ្ទុះការរិះគន់ឥតឈប់ឈរកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបាល់ទាត់ Napoli រូបនេះក៏បានលើកឡើងបែបនេះផងដែលថា “ Achraf Hakimi គឺជាបេក្ខភាពដ៏សាកសមក្នុងការឈ្នះពានរង្វាន់មួយនេះ ព្រោះគេបានជួយប្រទេសរបស់គាត់ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup កាលពីឆ្នាំ 2022 កន្លងទៅ ”។

គួរបន្ថែមផងដែលថា Victor Osimhen ត្រូវបានក្លាយជាកីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិកឆ្នាំ 2023 ខណៈដែលកីឡាករសញ្ជាតិម៉ារ៉ុក Achraf Hakimi ជាប់លេខ 02 និងខ្សែប្រយុទ្ធស្លាបសញ្ជាតិអេហ្ស៊ិប Mohamed Salah ជាប់លេខ 03៕