Lloris Karius អតីតអ្នកចាំទីរបស់ Liverpool នឹងបានចូលប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup

អ្នកចាំទី Nick Pope របស់ Newcastle បានទទួលកាតក្រហមនៅនាទីទី 22 ក្នុងការប្រកួតចាញ់ Liverpool 0-2 បន្ទាប់ពីរូបគេចេញមកចាប់បាល់នៅក្រៅប្រអប់គ្រោះថ្នាក់ ។ ជាមួយនឹងកាតក្រហមនោះ Nick Pope ត្រូវបានព្យួរ3 ប្រកួត  គ្រប់ការប្រកួតទាំងអស់នៅអង់គ្លេស។ នោះមានន័យថាអ្នកចាំទីរូបនេះមិនអាចលេងក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹង Manchester United  នៅថ្ងៃទី 26 ខែកុម្ភៈ។

អ្នកចាត់ការក្លឹប Newcastle លោក Eddie Howe នឹងត្រូវប្រើប្រាស់អ្នកចាំទីបម្រុង Loris Karius ឬ Mark Gillespie ក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup ។ នៅមានអ្នកចាំទីម្នាក់ទៀតគឺ Martin Dubravka ប៉ុន្តែអ្នកចាំទីវ័យ 34 ឆ្នាំរូបនេះមិនមានសិទ្ធិលេងក្នុងការប្រកួតបន្ទាប់ទេ ព្រោះមុននោះគាត់បានលេងឱ្យ Manchester United ក្នុងពានរង្វាន់ Carabao Cup រដូវកាលនេះ។

Karius បានចូលរួមជាមួយ Newcastle នៅរដូវក្តៅឆ្នាំ 2022 ក្នុងកិច្ចសន្យារយៈពេលខ្លី ហើយក្រោយមកត្រូវបានបន្តកិច្ចសន្យារបស់គាត់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់វ័យ 29 ឆ្នាំរូបនេះបាននៅជាមួយ Liverpool ពីឆ្នាំ 2016-2022។ ទោះជាយ៉ាងណាក៏ដោយ Karius ត្រូវបានគេមើលឃើញថាជាគ្រោះមហន្តរាយដែលគាត់បានបង្ករកំហុសក្នុង ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League 2017/18 ទល់នឹង Real Madrid ។