* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបអារ៉ាប៊ីសាអូឌីតមួយនេះ កំពុងតាមចែចូវ Casemiro ពី Man United
ក្លឹបអារ៉ាប៊ីសាអូឌីត Al-Ittihad នៅតែព្យាយាមដើម្បីចុះហត្ថលេខា នាំយកខ្សែបម្រើរបស់ Manchester united កីឡាករ Casemiro ដើម្បីមកចូលរួមជាមួយ។

ជាការពីតណាស់ ខ្សែបម្រើស ប្រេស៊ីល បានផ្ទេរពីក្លឹបយក្សអេស៉្បាញ Real Madrid មកចូលរួមជាមួយបិសាចក្រហមបានពីររដូវកាលហើយ។ ក្នុងរដូវកាលទី 2 របស់គាត់អតីតកីឡាករ Real Madrid រូបនេះមានទម្រង់លេងធ្លាក់ចុះ ដូច្នេះមានការរំពឹងទុកផ្សេងៗគ្នាទាក់ទងនឹងអនាគតរបស់គាត់។

មានពាក្យចចាមអារ៉ាមមួយក្នុងចំណោមពាក្យចចាមអារ៉ាមជាច្រើនគឺថា Casemiro ត្រូវបានចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅអារ៉ាប៊ីសាអូឌីតជាច្រើន។ មួយក្នុងចំនោមពួកគេគឺ Al-Ittihad ដែលត្រូវបានគេរាយការណ៍ថាចង់បានខ្សែបម្រើរូបនេះជាខ្លាំង ហើយពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែបម្រើប្រស៊ិលរូបនេះឱ្យចាកចេញពី Manchester United ហើយចូលរួមជាមួយនៅរដូវក្តៅនេះ។