* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹប Everton កំពុងពិភាក្សាជាមួយ Wayne Rooney ក្នុងការតែងតាំងជាគ្រូបង្វឹកថ្មីរបស់ពួកគេ
ក្លឹប Everton ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយអតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney ដែលបច្ចុប្បន្នកំពុងតែដឹកនាំក្លឹប DC United ដើម្បីមកជំនួសតំណែងលោក Frank Lampard ដែលក្លិបទើបតែសម្រេចបណ្ដេញចេញពីតំណែងកាលពីថ្មីនេះ នេះបើយោងតាម GOAL ។
Everton ក្រោមការដឹកនាំរបស់លោក Frank Lampard ក្នុង 20ប្រកួតដំបូងនៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ឈ្នះ 3 ប្រកួត ស្មើ 6 ប្រកួត នឹងចាញ់រហូតដល់ទៅ 11 ប្រកួត ដោយឈរនៅលេខរៀងទី 19 ហើយមានត្រឹម 15 ពិន្ទុប៉ុណ្ណោះ។
គួរអោយដឹងដែរថា ពីមុនក្លិប Everton ក៏បានទាក់ទងទៅកាន់ Rooney ម្តងរួចមកហើយ មុនពេលតែងតាំង Lampard ប៉ុន្តែត្រូវបានជាប់គាំង ដោយ Wayne Rooney លើកឡើងពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះក្លិប Derby ក្នុងការប្រកួត Championship ។