* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Jose Mourinho បដិសេធសំណើរក្លិបធំៗជាច្រើនដើម្បី រង់ចាំដឹងនាំក្លឹបធំមួយ..
Jose Mourinho ត្រូវបានគេរាយការណ៍ថា មានក្លិបធំៗជាច្រើននៅ Premier League ដូចជា អតីតក្លឹប Chelsea និង Newcastle ប៉ុន្តែលោកបានបដិសេធ
ដោយសារតែលោកមានបំណងចង់ទៅដឹកនាំក្លឹបយក្សអាលឺម៉ង់ Bayern Munich ។

ជាកាពិតណាស់អតីតគ្រូបង្វឹក Chelsea, Manchester United និង Tottenham លោក Mourinho មិនទាន់មានក្លឹបដឹកនាំនោះទេ ចាប់តាំងពីគាត់ត្រូវបានក្លឹប Roma បណ្តេញចេញកាលពីខែមករា។ ប៉ុន្តែថ្មីៗលោក Mourinho កំពុងស្វែងរកការប្រកួតប្រជែងថ្មីនៅក្នុងលីកដែលគាត់មិនធ្លាប់គ្រប់គ្រងពីមុនមក។

យោងតាមការសែតល្បីរបស់អាឡឺម៉ង់ BILD បានអះអាងថា Mourinho មានបំណងចង់ក្លាយជាអ្នកចាត់ការបន្ទាប់របស់ Bayern Munich ដើម្បីជំនួសដំណែលរបស់លោក Thomas Tuchel ដែលធ្វើមិនបានល្អនៅរដូវកាលនេះ ហើយបានប្រកាសចេញពីដំណែងនៅពេលចប់រដូវកាល។

ទោះបីជាយ៉ាងណាក៏ដោយ វាក៏ត្រូវបានគេអះអាងថា ភាគរយតិចណាស់ដែលលោក Mourinho អាចនឹងទៅដឹកនាំ Bayern Munich ដោយសារ ក្លឹបអាឡឺម៉ង់ មិនសូវពេញចិត្តនឹងទម្រង់ការពារច្រើន ។