* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លិប Newcastle បញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Anthony Gordon
ក្លិប Newcastle ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Everton ក្នុងការនាំយកខ្សែបម្រើវ័យក្មេង Anthony Gordon មកចូលរួមក្រុមរួចហើយ។
កីឡាករវ័យ 21 ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញពីទឹកដី Goodison Park ដោយបានខកខានការហ្វឹកហាត់ចំនួនបីថ្ងៃជាប់ៗគ្នាហើយ។ សម្រាប់កីឡាករផ្ទាល់ មានការពេញចិត្តនឹងការផ្ទេរនេះ នៅពេលដែលក្លឹបទាំងពីរបានយល់ព្រមលើតម្លៃខ្លួនជាមួយនឹងតម្លៃសរុប 45 លានផោន។
ខ្សែបម្រើរបស់ជម្រើសជាតិអង់គ្លេសអាយុក្រោម 21 ឆ្នាំរូបនេះ នឹងធ្វើដំណើរទៅកាន់ក្លិប Newcastle ដើម្បីពិនិត្យសុខភាព និងយល់ព្រមលើព័ត៌មានលម្អិតផ្ទាល់ខ្លួនចុងក្រោយ មុននឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។ សម្រាប់ Gordon លេងបាន 12ប្រកួតសម្រាប់ Everton ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ផង។