* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Chelsea បញ្ជាក់ថា Enzo នឹងអវត្តមានដល់បញ្ចប់រដូវកាលនេះដោយសា...
បានបញ្ជាក់ថាខ្សែបម្រើអាហ្សង់ទីន បានទទួលការវះកាត់ក្រលៀនហើយនឹងមិនអាចលេងឱ្យក្រុមបានទេក្នុងរដូវកាលនេះ។

តោខៀវ Chelsea បានបញ្ជាក់ថា ខ្សែបម្រើអាហ្សង់ទីន កីឡាករ Enzo Fernandez បានទទួលការវះកាត់នៅតំបន់ក្រលៀនរបស់គាត់ ហើយនឹងមិនអាចលេងឱ្យក្រុមបានទេក្នុងរដូវកាលនេះ។

កីឡាករវ័យ ២៣ឆ្នាំតែងតែមានការឈឺក្រលៀន។ ហើយក្រុមគ្រូពេទ្យរបស់ក្រុមតោខៀវបានសន្និដ្ឋានថាការវះកាត់នឹងមានប្រយោជន៍ដល់កីឡាករក្នុងរយៈពេលយូរ។

Chelsea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ " Enzo Fernandez បានធ្វើការវះកាត់នៅតំបន់ក្រលៀនរបស់គាត់នៅថ្ងៃនេះ។ (ថ្ងៃព្រហស្បតិ៍) អ្វីៗដំណើរការល្អ។ ហើយឥឡូវនេះនឹងចូលទៅក្នុងដំណើរការនៃការស្តាររាងកាយឡើងវិញ។ ជាលទ្ធផល គាត់នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាល 2023/24 "