* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Steven Gerrard ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Ettifaq ក្នុងលីគអារ៉ាប៊ីសាអូឌីត
អតីតកីឡាករឆ្នើមរបស់ហង្សក្រហម Liverpoolលោក Steven Gerrard បានសម្រេចទៅដឹកនាំក្លិបនៅលីកកំពូលអារ៉ាប់ប៊ីសាអូឌីត។
Gerrard នឹងក្លាយជាគ្រូូបង្វឹកក្លិប Al-Ettifaq នៅ Saudi Pro League ជាមួយកុងត្រារយៈពេល ២ឆ្នាំ។ ការសម្រេចទៅដឹកនាំក្លិបនៅលីកតំបន់អាស៊ីមួយនេះ ស្របពេលដែលនៅទីនោះកំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រជុំវិញពិភពលោក ក្រោយក្លិបមួយចំនួននៅក្នុងលីកបានទិញយកកីឡាករល្បីៗមកពីតំបន់អឺរ៉ុបទៅលេងនៅទីនោះ តួយ៉ាងដូចជា Ronaldo, Benzema, Kante, Koulibaly, Rúben Neves និង Marcelo Brozović ជាដើម។
អតីតកីឡាករ Liverpool រូបនេះបច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ ហើយបានព្យួរស្បែកជើងចូលនិវិត្តន៍ពីកីឡាករបាល់ទាត់នៅក្នុងឆ្នាំ ២០១៦។ Gerrard បានទៅដឹកនាំក្លិប Rangers ដែលជាក្លឹបលេងនៅលីករបស់ស្កុតលែន ហើយក៏ជាក្លិបដំបូងដែលលោកបានដឹកនាំក្នុងអាជីពជាគ្រូបង្វឹក។ លោកបានជួយឱ្យក្លិប Rangers ឈ្នះពាន Scottish Premiership នៅរដូវកាល ២០២០-២០២១។ បន្ទាប់មកនៅក្នុងឆ្នាំ ២០២១ បានទៅដឹកនាំក្លិប Aston Villa ប៉ុន្តែដឹកនាំបានត្រឹមតែ ៤០ប្រកួតប៉ុណ្ណោះ៕