* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ្នកស្រី ពុធ ធីតា ៖ “ តម្លៃផ្ទេរកីឡាករ សៀង ចន្ធា នឹងប្រគល់ជូនទៅកាន់ សៀង ចន្ធា វិញទាំងអស់ ”
ថ្មីៗនេះបងប្អូនប្រាកដជាបានដឹងហើយថា កីឡាករ សៀង ចន្ធា ជាខ្សែរប្រយុទ្ទរបស់ក្លឹប បឹងកេត នឹងជម្រើសជាតិកម្ពុជាបានផ្ទេរទៅចូលរួមជាមួយក្លិប AL SHAHANIYA នៃលីគលំដាប់ទី២របស់ប្រទេសកាតារជាផ្លូវការហើយក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ។
បើយោងតាមព័ត៌មានក្រៅផ្លូវការ បានបង្ហាញអំពីរតម្លៃខ្លួនរបស់អតីតខ្សែរប្រយុទ្ធឆ្នើមរូបនេះទទួលបានតម្លៃខ្លួនប្រមាណ៦ម៉ឺនដុល្លារអាមេរិកក្នុង១រដូវកាល ប៉ុន្តែតាមការបញ្ជាក់ពីលោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេតថា មិនមែនជាការពិតទេចំពោះទិន្នន័យនោះ។
លើសពីនេះទៅទៀត អ្នកស្រី ពុធ ធីតា បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ AMS Sports មូលហេតុ ទាក់ទងទៅនឹងការផ្តល់ជូនតម្លៃផ្ទេរកីឡាករ សៀង ចន្ធា ប្រគល់ជូនទៅកាន់ សៀង ចន្ធា វិញទាំងអស់ ។
« យេីងដឹងស្រាប់ហេីយថា យេីងក៏មិនមែនជាអ្នកមានលុយអីណាស់ណានោះទេ ក៏ប៉ុន្តែ នេះជាការផ្តល់នូវការលេីកទឹកចិត្តទៅគាត់ ពីព្រោះគាត់ក៏ជាកីឡាករទី១ហេីយគាត់ក៏នៅក្មេង អញ្ចឹង នេះជាការលេីកទឹកចិត្តមួយជូនគាត់ដែលយេីងបានផ្តល់កម្រៃដែលគេឲ្យយេីងនឹងយេីងប្រគល់ជូនគាត់ទាំងអស់តែម្តងក្លឹបមិនបានយកកម្រៃអ្វីនោះទេ » ។