Al Nassr ចង់ចុះកុងត្រានាំយកដៃគូរចាស់របស់ CR7 !!!

បន្ទាប់ពី Cristiano Ronaldo ក្លឹបសេដ្ឋីអារ៉ាប់មួយនេះ ចង់បាន Marcelo បន្ថែមទៀត នៅពេលដែលលឺថាកីឡាកររូបនេះត្រូវបានOlympiacos បញ្ចប់កិច្ចសន្យា

យោងតាមអ្នកជំនាញការផ្ទេរកីឡាករ Fabrizio Romano Al Nassr កំពុងដាក់គោលដៅនាំយក Marcelo ដោយគ្មានតំលៃផ្ទេរ ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះទើបតែបញ្ចប់កិច្ចសន្យាជាមួយ Olympiacos កាលពីរប៉ុន្មានថ្ងៃមុន។

Marcelo ដែលជាមិត្តជិតស្និទ្ធជាមួយ Cristiano Ronaldo កាលនៅ Real Madridដែលជាប្រធានក្រុម Al Nassr ។ អ្នក​ទាំង​ពីរ​រូប​នេះ​ធ្លាប់​លេង​បាន​យ៉ាង​ល្អ​បានរួមចំណែក ​ជួយ Real Madrid ឈ្នះ​ពាន​ជា​បន្តបន្ទាប់ រួម​ទាំង ​ពាន Champions League ៤ ផង​ដែរ ។

កាលពីរដូវក្តៅមុន Marcelo បានចែកផ្លូវជាមួយ Real បន្ទាប់ពីចំណាយពេលអស់ 16 ឆ្នាំ ហើយបានចូលរួមជាមួយ Olympiacos លើការផ្ទេរដោយឥតគិតថ្លៃជាមួយនឹងកិច្ចសន្យាមួយឆ្នាំ។ នៅថ្ងៃដំបូងរបស់គាត់នៅឯកីឡដ្ឋាន Georgios Karaiskakis លោក Marcelo ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រ Olympiakos ជាង 20,000 ។ ទោះ​ជា​យ៉ាង​ណា ការបង្ហាញខ្លួន របស់​លោក​មិន​បាន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 Mundo Deportivo បានបង្ហាញថាការ មិនពេញចិត្តនឹង Marcelo នៅពេលដែលខ្សែការពារបង្ហាញសញ្ញានៃការលើសទម្ងន់ នេះប៉ះពាល់ដល់ការលេងមិនបានល្អ នឹងធ្លាក់ទម្រង់របស់កីឡាករប្រេស៊ីល។ ចាប់ពីដើមរដូវកាល 2022/23 Marcelo លេងបាន 10 ប្រកួតអោយ Olympiacos និងស៊ុតបញ្ចូលទីបាន 3 គ្រាប់។