* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បែបនឹងទើបត្រឹមត្រូវ!!! ប្រធានក្លិបបាល់ទាត់តួកគីមួយរូបដែលដាល់លោកអាជ្ញាកណ្ដាលត្រូវបានពិន័យមិនឲ្យពាក់ព័ន្ធបាល់ទាត់អស់មួយជីវិត
បន្ទាប់ពីស្មើ ១-១ រវាង Ankaragücü ទល់នឹងក្លិប Rizespor កាលពីយប់ថ្ងៃចន្ទ សប្តាហ៍មុនដោយលោក Koca ប្រធានក្លិប Ankaragücü បានរត់ចូលទៅលើទីលាន ហើយបានវាយអាជ្ញាកណ្តាល លោក Halil Umut Meler ចំមុខមួយដៃ ដោយសារមិនពេញចិត្តនឹងការកាត់សេចក្ដីធ្វើឱ្យមានគ្រាប់បាល់តាមស្មើចុងម៉ោង។
ក្នុងរឿងនេះសហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីការដាក់ពិន័យលោក Faruk Koca អតីតប្រធានក្លិបបាល់ទាត់ក្នុងលីគកំពូលតួកគី Ankaragücü ដោយហាមពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់អស់មួយជីវិត រួមទាំងបញ្ជាឱ្យក្លិប Ankaragücü លេងការប្រកួតក្នុងដីរបស់ខ្លួនចំនួន ៥ប្រកួតដោយមិនមានអ្នកគាំទ្រចូលរួមទស្សនា និងបានឱ្យក្លិបបង់ប្រាក់ពិន័យប្រហែល ៦៩,០០០ដុល្លារអាមេរិក។
លោក Mehmet Büyükekşi ប្រធានសហព័ន្ធបាល់ទាត់តួកគីបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា បាល់ទាត់នៅក្នុងប្រទេសតួកគីនឹងចាប់ផ្តើមប្រកួតឡើងវិញឆាប់ៗ។ សហព័ន្ធកីឡាបាល់ទាត់តួកគី បានពន្យារពេលការប្រកួតក្នុងលីគទាំងអស់ បន្ទាប់ពីមានការវាយប្រហារលើអាជ្ញាកណ្តាល Halil Umut Meler កាលពីដើមសប្តាហ៍មុន៕