* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីតគិតថាបើអាចនាំយកកីឡាកររូបនេះបានចំណេញជាង CR7…
លីគកំពូល Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង ក៏ព្រោះតែមានកីឡាករល្បីៗកំពូលៗមកប្រកបអាជីពក្នុងក្របខណ្ឌ Pro League ជាបន្តបន្ទាប់។
យ៉ាងណាមិញមុនវត្តមានកីឡាករកំពូលទាំងអស់នោះស្គាល់លីគបាល់ទាត់ក្នុងទ្វីបអាស៊ីមួយនេះ Cristiano Ronaldo អាចនិយាយបានថាគឺជាចំណែកដ៏ធំធេងមួយក្នុងការអូសទាញ់កីឡាករល្បីដូចជា Karim Benzema, N’golo Kante, Ruben Neves ឬ Neymar JR អោយមកប្រកបអាជីពក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត។
ទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីតទទួលស្គាល់ថាវត្តមានរបស់ CR7 មកប្រកបអាជីពក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតគឺពិតជាទទួលបានផលចំណេចគ្រប់ជ្រក ក៏ប៉ុន្តែពួកគេគិតថាប្រសិនបើអាចអូសទាញកីឡាករ Mohamed Salah មកប្រកបអាជីក្នុងក្របខណ្ឌ Saudi Pro League ពួកគេនិងចំណេញលើសមានវត្តមាន CR7 ទៅទៀត។
គួរបន្ថែមផងដែលថាសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីតនៅតែជញ្ជឹមចិត្តចង់បានខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ិបរបស់ក្លឹបបាល់ទាត់ហ្សង់ក្រហម Liverpool មកប្រកបអាជីពក្នុងទឹកដីអារ៉ាប់ ខណៈខ្សែប្រយុទ្ធរូបនេះធ្លាប់បានក្លឹបបាល់ទាត់ Al-Ittihad ធ្លាប់ដេញថ្លៃយកប៉ុន្តែត្រូវបានក្លឹបហង្សក្រហមច្រានចោល៕