តើខ្សែការពារចំណូលថ្មីរបស់ក្លឹបបាល់ Angkor Tiger មានបទពិសោធបែបណាខ្លះ?

ក្រោយពីមានសេចក្ដីប្រកាសជាផ្លូវការចេញពីក្លឹបបាល់ទាត់អង្គរថាយហ្គឺ ទាក់ទងទៅនិងរឿងរ៉ាវនាំចូលខ្សែការពារចំណូលថ្មីសញ្ជាតិអង់គ្លេសដែលមានឈ្មោះថា Ben William Nugent បានធ្វើអោយអ្នកគាំទ្រលីគកំពូលកម្ពុជាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្ររបស់ក្លិបដែលមានមូលដ្ថានក្នុងខេត្តសៀមរាបផ្ទាល់តែម្ដង។

យ៉ាងមិញថ្ងៃនេះអេតមីននិងលើកយកបទពិសោធន៍ដែលខ្សែការពារវ័យ៣០ឆ្នាំរូបនេះធ្លាប់បានហែរឆ្លងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាអោយបានជ្រាប ដោយបទពិសោធន៍ដំបូងបំផុតរបស់ខ្សែការពាររូបនេះគឺគេបានបង្ហាញខ្លួនក្នុងនាមជាកីឡាករអាជីពនៅថ្ងៃទី១៤ខែសីហាឆ្នាំ២០១២ គ្រានោះរូបគេបង្ហាញខ្លួនអោយក្រុមបាល់ទាត់ Cardiff City បន្ទាប់មកនៅថ្ងៃទី១ខែសីហាឆ្នាំ២០១៣រូបគេបានផ្លាស់មកចូលរួមជាមួយនិងក្លឹបបាល់ទាត់ Brentford ក្នុងលក្ខណខ្ចីជើង។

ក្រោយពីបង្ហាញខ្លួនអោយក្លឹបបាល់ទាត់ Brentford បានមួយរយៈ នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៤ Ben Nugent បានផ្លាស់ទ្រនំថ្មីដោយចូលរួមជាមួយនិងក្រុមបាល់ទាត់ Peterborough United 

ក្នុងលក្ខខ័ណ្ឌខ្ចីជើងពិក្លឹបដើម Cardiff City គ្រានោះរូបគេបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីនៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2014 ក្រោយបង្ហាញខ្លួនបាន១១ប្រកួតជាមួយនិងក្លិបបាល់ទាត់ Peterborough United ឈានចូលដល់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៤ រូបគេបន្តផ្លាស់ទៅចូលរួមជាមួយនិងក្លឹប Yeovil Town ក្នុងលក្ខណខ្ចីជើងពីក្លិបបាល់ទាត់ Cardiff City ដូចគ្នា រហូតដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៥ រូបគេក៏បានវិលត្រឡប់ទៅទ្រនំចាស់វិញបន្ទាប់ពីមានការខ្ចីជើងជាហូលហែរ។

មិនយូប៉ុន្មានក្នុងការរួមរស់ជាមួយក្លិបចាស់ ឈានចូលដល់ថ្ងៃទី៣ខែសីហាឆ្នាំ២០១៥ Ben Willian Nugent បានផ្លាស់ពីក្លឹបបាល់ទាត់ Cardiff City ទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Crewe Alexandra ដោយគ្មានតម្លៃផ្ទេរ ខណៈដែលកិច្ចសន្យាជាមួយក្លឹបថ្មីមានសុពលភាពចំនួន២ឆ្នាំ

 ដោយក្នុងរយៈពេល២រដូវជាមួយនិងក្លឹបបាល់ទាត់ Crewe Alexandra ខ្សែការពារឆ្នើមរូបនេះក៏បានបង្ហាញខ្លួនចំនួន៥៩ប្រកួតផងដែលក្នុងក្របខក្ខណ League One របស់អង់គ្លេស។

ទោះបីជា Ben Nugent គឺជារនាំងការពារដ៏រឹងមាំរបស់ Crewe Alexandra ក៏ពិតមែន នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧ ក្លឹបដែលរូបគេបានរួមរស់អស់រយៈពេល២រដូវកាលមកនេះ មិនសម្រេចចុះកុត្រាថ្មីជាមួយ Nugent ឡើយ ហេតុនេះទើបរូបគេផ្លាស់ទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Gillingham FC ក្នុងរយៈពេលមួយរដូវកាល ពោលចាប់តាំងពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧រហូតដល់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៨។

មិនយូមិនឆាប់ត្រឹមរយៈពេលក្បែរមួយឆ្នាំ Ben Nugent បានផ្លាស់ពីក្លឹបបាល់ទាត់ Gillingham FC ដោយគ្មានតម្លៃផ្ទេរទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Stevenage ក្នុងរយៈពេល២រដូវកាល ក្នុងកិច្ចសន្យារយៈពេលរបស់ Nugent ជាមួយនិងក្លឹបថ្មី Stevenage រូបគេក៏បានបង្ហាញខ្លួនចំនួន៥៧ប្រកួតថែមទាំងរកបាន១គ្រាប់ផងដែរ។

រហូតដល់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០ខ្សែការពារកម្ពស់១.៩៣ស.ម រូបនេះបន្តផ្លាស់ចេញពីក្លឹបបាល់ទាត់ Stevenage ទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Barnet ត្រឹមរយៈពេលមួយរដូវកាល រំលងដល់ថ្ងៃទី៧ខែតុលាឆ្នាំ២០២១ Nugent ក៏បានចាកចេញពីក្លិបបាល់ទាត់ Barnet ទៅចូលរួមជាមួយនិងក្លិបបាល់ទាត់ Gloucester ដោយទទួលបានកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្លឹបថ្មី ក្នុងនោះរូបគេក៏បានបង្ហាញខ្លួនចំនួន៥២ប្រកួតផងដែលអោយក្លឹបបាល់ទាត់ Gloucester។

ក្រោយចំណាយពេលជាយូក្នុងប្រទេសអង់គ្លេសឈានចូលដល់ថ្ងៃទី ២ខែកក្កដាឆ្នាំ២០២៣ កីឡាករ Ben Willian Nugent បានសម្រេចចិត្តផ្លាស់ពីក្លឹបបាល់ទាត់ Gloucester មកចូលរួមជាមួយនិងក្លឹបបាល់ទាត់ Angkor Tiger របស់កម្ពុជា ដែលនេះគឺជាបទពិសោធន៍ដ៏ថ្មីស្រឡាងសម្រាប់ខ្សែការពារវ័យ៣០ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះ។

គួរបន្ថែមផងដែលថាចាប់តាំងពីឆ្នាំ២០០៧ដែលកីឡាករ​ Ben Nugent ចាប់ផ្ដើមចូលរួមជាមួយនិងឈុតយុវជន U18 របស់ក្លឹបបាល់ទាត់ Cardiff City រហូតមកដល់ថ្ងៃទី១ខែមករាឆ្នាំ២០២៣ រូបគេមិនដែលផ្លាស់ទៅចូលរួមជាមួយក្លឹបអាជីពក្រៅស្រុកសូម្បីម្ដង ពោល៩ក្រុមកន្លងមកសុតសឹងតែជាក្រុមក្នុងប្រទេសអង់គ្លេសទាំងអស់ ហេតុនេះវាជាលើកទីមួយហើយសម្រាប់កីឡាករសញ្ជាតិអង់គ្លេស Ben Willian Nugent ដែលចូលរួមជាមួយនិងក្លឹប Angkor Tiger ក្នុងប្រទេសកម្ពុជា ៕