* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កម្ពុជាបានធ្វើរឿងដ៏អស្ចារ្យចំនួន៣ ក្នុងប្រវត្តិសាស្ត្រនៅព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣…
ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែខិតជិតមកដល់ ពោលព្រឹត្តិការណ៍ទាំងមូលនិងចាប់ផ្ដើមជាផ្លូវកាលនៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៣ នេះតទៅនាពហុកីឡដ្ថានជាតិមរតកតេជោ។
យ៉ាងណាមិញប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានធ្វើរឿងដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្តចំនួន៣ចំណុចធំៗ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។
ចំណុចដ៏អស្ចារ្យទី១នោះគឺ មិនតម្រូវអោយបង់ប្រាក់សម្រាប់ការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរ៖
នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ជាធម្មតាប្រទេសដែលទទួលសិទ្ធធ្វើជាម្ចាស់រាល់ព្រឹត្តិការណ៍ទាំងអស់ដែលទាក់ទង់ទៅនិងកីឡា តែងតែពឹងផ្អែកលើចំណូលដែលទទួលបានពីការស្នាក់ ថ្ងៃម្ហូបអាហារ ឬ មធ្យោបាយធ្វើដំណើររបស់ភាគីដែលជាក្រុមភ្លៀវ ប៉ុន្តែកម្ពុជាមិនគិតបែបនោះឡើយ។
ដោយឡែករឿងដ៏អស្ចារ្យទី២នោះគឺ មិនលក់សិទ្ធក្នុងការផ្សព្វផ្សាយ ទាំងការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់៖
បើយោងទៅតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល គឺមិនយកតម្លៃនៃការផ្តល់សិទ្ធិផ្សព្វផ្សាយឡើយ ដូច្នេះទាំងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងក្រៅប្រទេសទទួលបានសិទ្ធិការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ដោយមិនចាំបាច់ចំណាយអ្វីទាំងអស់។
រីឯចំណុចដ៏អស្ចារ្យទី៣នោះគឺ អ្នកគាំទ្រជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី៖
ដូចយើងបានដឹងកន្លងមកហើយថាប្រិយមិត្តអ្នកស្នេហាវិស័យកីឡាអាចចូលទស្សនាដោយសេរីគ្រប់វិញ្ញាសារទាំងអស់ មិនថាអ្នកគាំទ្រជាតិឬអន្តរជាតិនោះទេ គឺមិនតម្រូវអោយបង់ប្រាក់ឡើយ។
គួរបន្ថែមផងដែលថានេះគឺជាប្រវត្តិសាស្រ្តថ្មីដែលកម្ពុជាបានអនុវត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣៕