* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្វឹកក្រុម Manchester United បានដាក់ពិន័យកូនក្រុមរបស់ខ្លួនភ្លាមៗនៅព្រឹកថ្ងៃបន្ទាប់ ដើម្បីកុំឱ្យភ្លេចការបរាជ័យក្នុងការប្រកួតទល់នឹងក្រុម Liverpool ដោយងាយ
គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានបញ្ជាឲ្យកីឡាកររបស់លោកអង្គុយស្ងៀមស្តាប់ក្រុម Liverpool អបអរការប្រកួត ដើម្បីជាការដាក់ទណ្ឌកម្ម នេះបើតាមការចុះផ្សាយរបស់ The Mirror បន្ទាប់ពីរងបរាជ័យក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋាន Anfield។
ក្រុមបិសាចក្រហម Manchester United ទើបតែបានរងបរាជ័យដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងគ្រាប់បាល់ដ៏លើសលប់រហូតដល់ 7គ្រាប់ ដែលធ្វើឲ្យគ្រូបង្វឹកសញ្ជាតិទីហូឡង់រូបនេះ មានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា លោក Ten Hag បានប្រាប់កូនក្រុមរបស់គាត់ថា ពួកគេសំណាងណាស់ដែលបានជិះរថយន្តជាមួយក្រុមមកវិញ។ ជំនួសឱ្យការជាប់គាំងនៅក្នុងឡានជាមួយអ្នកគាំទ្រក្លិបLiverpool ។ ហើយនៅព្រឹកបន្ទាប់ ក្រុមទាំងមូលនៅតែត្រូវអង្គុយស្តាប់សម្លេងនៅក្រុម Liverpool អបអរការប្រកួតដើម្បីកុំឲ្យងាយភ្លេចការបរាជ័យមួយនេះ។
លើសពីនេះទៅទៀត Ten Hag ក៏បានគំរាមដែរថា បើប្រកួតចាញ់មិនមែនការប្រកួតបែបនេះទៀតទេ។ ពួកគេអាចនឹងហ្វឹកហាត់ជាមួយក្រុមអាយុក្រោម 21 ឆ្នាំ ហើយប្រហែលជាត្រូវពិគ្រោះជាមួយអ្នកចិត្តសាស្រ្តក្រុមដើម្បីដោះស្រាយភាពអាម៉ាស់។

សម្រាប់ក្រុមបិសាចក្រហម Manchester United នឹងត្រូវជួប Real Betis នៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតជើងទីមួយនៃពានរង្វាន់ Europa League វគ្គ16ក្រុមចុងក្រោយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ០៣:០០ រំលងអាធ្រាត។