* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សៀង ចន្ធា បង្ហាញខ្លួនក្នុងជម្រើសជាតិ១១នាក់ដំបូងជាមួយក្លិបថ្មី ដែលនេះមានន័យថា…
ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា ទទួលបានឪកាសបង្ហាញខ្លួនក្នុងឈុត១១នាក់ដំបូងរបស់ក្លិបបាល់ទាត់ Al Shahaniya ដែលធ្វើការប្រកួត Pre-Season នាប្រទេសទួរគី ខណៈដែលលទ្ធផលបញ្ចប់ការប្រកួត Al Shahaniya រងបរាជ័យក្រោមថ្វីជើងក្លិបបាល់ទាត់ Al-Hussein ៣ទល់និង០។
ទោះបីជាយ៉ាងណាក៏ដោយការដែលមានឪកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងជាមួយក្រុមថ្មី អាចបញ្ជាក់អោយឃើញថាខ្សែប្រយុទ្ធឆ្នើមសៀង ចន្ធា អាចសម្រប់ខ្លួនបានលឿនជាមួយក្រុម, ហើយជាពិសេសគឺសម្រប់ខ្លួនបានលឿនជាមួយអាកាសធាតុនិងល្វែងនៃពេលវេលាផងដែរ។
គួរបន្ថែមផងដែលថាក្លិបបាល់ទាត់ Al-Hussein Sc គឺជាក្លិបធំមួយក្នុងលីគកំពូលរបស់ហ្សក់ដានី ដោយឡែកក្លិបបាល់ទាត់ Al Shahaniya គឺជាសមាសភាពក្រុមក្នុងលីគលំដាប់ទី២របស់ប្រទេសកាតា៕