* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ្នករៀបចំការប្រកួតនៅហុងកុងគ្រោងនឹងសងប្រាក់វិញ 50% ទៅអ្នកគាំទ្រ
Tatler Asia ដែលជាក្រុមហ៊ុនគ្រប់គ្រងព្រឹត្តិការណ៍ដ៏ល្បីល្បាញ ត្រៀមសងប្រាក់ ៥០% ដល់អ្នកគាំទ្របាល់ទាត់ដែលបានចូលរួមការប្រកួត Hong Kong XI vs Inter Miami ដោយមានក៏មិនសប្បាយចិត្តពីអ្នកគាំទ្រកោយមិនបានឃើញ Messi ចូលលេង។

ក្រុមរៀបចំការប្រកួតនេះ បានបង្ហោះសារសោយស្ដាយដល់អ្នកគាំទ្របាល់ទាត់ហុងកុងដែលបានចូលរួមការប្រកួតទាំងមានកំហឹង។ ប៉ុន្តែមិនបានឃើញ Lionel Messi នៅលើទីលានឡើយ ដោយមូលហេតុដែលកីឡាកររូបនេះមានរបួស។

ការប្រកួតនេះមានអ្នកគាំទ្របាល់ទាត់រហូតដល់ 40,000 នាក់ ដោយមានកៅអីខ្លះមានតម្លៃដល់ទៅ 5,000 ដុល្លារហុងកុង ប៉ុន្តែពួកគេមិនបានឃើញកីឡាករ Messi ចូលលេងនោះទេ បណ្តាលឱ្យក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់ហុងកុង វាត្រូវបានគេបង្ហាញថាពួកគេបានទទួលពាក្យបណ្តឹងចំនួន 547 អំពីការខកខានមិនបានឃើញ Messi លេង ហើយពួកគេមានអារម្មណ៍ថាត្រូវបានគេបោកប្រាស់។
រឿងនេះកាន់តែក្តៅគគុក ប៉ុន្មានថ្ងៃក្រោយមក Messi អាចចូលទីលានបានពាក់កណ្តាលម៉ោងចុងក្រោយនៃការប្រកួតមិត្តភាពជាមួយ Vissel Kobe ដែលបណ្តាលឱ្យរដ្ឋាភិបាលហុងកុងចេញសេចក្តីថ្លែងការណ៍សុំការពន្យល់ពី Inter Miami ។