* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
João Cancelo ថា១ពិន្ទុដែលយកបានពី Valencia គឺគ្មានន័យសម្រាប់គេឡើយ…
Joao Cancelo ដែលជាខ្សែការពារឆ្នើមសញ្ជាតិព័រទុយហ្គាលដែលជាអតីតកីឡាកររបស់ក្លឹបបាល់ទាត់មេឃខៀវ Manchester City បានបង្ហាញអារម្មណ៍ខ្លាំងសម្បាខ្លាំងទែន ព្រោះលទ្ធផលដែលទទួលបានពីការប្រកួតតទល់ជាមួយក្លឹបបាល់ Valencia ក្លឹបអ្នកមានបុណ្យ FC Barcelona រំពឹងថានឹងស្ដារមុខមាត់ថ្មីក្រោយពីប្រកួតមុនរង់បរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់ Girona ៤ទល់និង២កាលពីពេលថ្មីៗកន្លងទៅ។
យ៉ាងណាមិញក្រោយចប់ការប្រកួតលទ្ធផល១ទល់និង១ កីឡាករខ្សែការពារស្លាបស្ដាំ Joao Cancelo បានលើកឡើងទាំងអារម្មណ៍មិនសប្បាយចិត្តបែបនេះថា “ ការស្មើជាមួយ Valencia ធ្វើឲ្យខ្ញុំខឹងសម្បាខ្លាំងណាស់ ព្រោះយើងមានឱកាសអាចរកបានយ៉ាងហោច ៤ គ្រាប់ យើងគួរណាស់តែរកបាន ៤ គ្រាប់ វាជាលទ្ធផលដ៏អាក្រក់ ១ ពិន្ទុដ៏គ្មានន័យសម្រាប់ខ្ញុំ ”។
ទោះបីជាយ៉ាងណាក៏ដោយស្ថិតិសរុប៩០នាទីក្នុងជំនួបជាមួយក្លឹបបាល់ទាត់ Valencia សប្ដាហ៍ទី១៧នេះ Barcelona មានភាគរយគ្រប់គ្រងបាល់បានចំនួន៦៤ភាគរយ ខណៈ Valencia គ្រប់គ្រងបាល់បានត្រឹម៣៦ភាគរយប៉ុណ្ណោះ។ ដោយការទាត់វិញក្លឹបអ្នកមានបុណ្យទាត់សរុបបានចំនួន១៦លើក ចំគោលដៅ៨មិនចំគោដៅ៨រកបាន១គ្រាប់ ស្របពេលដែលក្រុមម្ចាស់ផ្ទះ Valencia មានឳកាសទាត់សរុបចំនួន១១លើកចំគោលដៅ៤មិនចំគោលដៅ៧រកបាន១គ្រាប់ដូចគ្នា។
គួរបន្ថែមផងដែលថាក្រោយយកបាន១ពិន្ទុពី Valencia ក្លឹបបាល់ទាត់អ្នកមានបុណ្យ FC Barcelona ដែលដឹកនាំដោយលោក Xavi ឡើងមកឈរលេខរៀងទី៣ជាបណ្ដោះអាសន្នមាន៣៥ពិន្ទុ ខណៈតាមពីក្រោយដោយក្លឹបបាល់ទាត់ AT Madrid មាន៣៤ពិន្ទុនិងមានសល់មួយប្រកួតក្នុងដៃផងដែរ៕