តើបងប្អូនដឹងទេកីឡាកររបស់ក្លឹបយក្សវិសាខារូបនេះគឺជាអតីតមិត្តរួមក្រុម...

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបបាល់ទាត់វិសាខា កីឡាករ Jonata Bastos គឺជាកូតាកីឡាករបរទេសមួយរូបរបស់ក្លឹបយក្សកម្ពុជាដែលមានបទពិសោធជាច្រើនឆ្នាំក្នុងការប្រឡូកតាមបណ្ដាលក្លឹបតូចធំជាហូរហែរ 

ដោយឡែកអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺរូបគេជាអតីតមិត្តរួមក្រុមរបស់ស្ដេចបាល់ទាត់ជប៉ុនដែលមានវ័យច្រើនជាងគេ Kazuyoshi Miura ផងដែរ។

យ៉ាងណាមិញកីឡាករសញ្ជាតិប្រេស៊ីល  Jonata Bastos  ធ្លាប់បានផ្លាស់ពីក្លឹបបាល់ទាត់ Vila Nova FC របស់ប្រេស៊ីល
 
ទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ Oliveirense ដែលជាក្រុមមួយក្នុងក្របខណ្ឌលីគលំដាប់ទីពីររបស់ព័រទុយហ្គាលក្នុងអំឡុងឆ្នាំ២០២២ ខណៈគ្រាដែល Jonata Bastos  កំពុងជ្រកក្រោមដំបូរក្លឹបបាល់ទាត់នៃលីគទីពីរនេះបានមួយរយៈ
 
ឈានចូលដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២៣ ស្ដេចបាល់ទាត់សញ្ជាតិជប៉ុនដែលមានរហ័សនាមថា King Kazu ក៏ត្រូវបានក្លឹបបាល់ទាត់ Oliveirense ខ្ចីជើងពីក្រុមទាត់ Yokohama FC ផងដែរ។

គួរបញ្ជាក់ផងដែលថាកីឡាករ Jonata Bastos និងកីឡាករវ័យ៥៧ឆ្នាំ Kazuyoshi Miura បានហ្វឹកហាត់ជុំគ្នាប្រមាណជាង៥ខែប៉ុណ្ណោះ  ឈានចូលដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៣

 ក្លឹបយក្សរបស់កម្ពុជាវិសាខាក៏បាននាំយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Jonata Bastos ពីក្លឹបបាល់ទាត់ Oliveirense ជាផ្លូវការដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី២០២៣-២០២៤ខាងមុខនេះ៕