ប្រទេសឥណ្ឌាដកខ្លួនពីការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះពានរង្វាន់ទ្វីបអាសុីឆ្នាំ 2027...

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ត្រូវបានជូនដំណឹងជាផ្លូវការដោយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) អំពីការសម្រេចចិត្តដកខ្លួនពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះពានរង្វាន់ទ្វីបអាសុីឆ្នាំ 2027 (AFC Asian Cup 2027)។  ស្របពេលដែលប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាគឺលោក Kalyan Chaubey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "ការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នរបស់យើង គឺការកសាងមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធកីឡាបាល់ទាត់អោយបានត្រឹមត្រូវ មុនពេលគិតអំពីការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗដូចជា AFC Asian Cup នេះ"។

Making Sense of India's Asian Cup Entry and Coach Igor Stimac's New Found  Verve to Talk his Mind | NewsClick
FIFA President hosts first meeting with Kalyan Chaubey

ខណៈដែលប្រទេសអារ៉ាប៊ីសាអូឌីត គឺជាភាគីតែមួយគត់ដែលចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់ដ៏ធំបំផុតរបស់ទ្វីបអាសុីមួយនេះ។ ហើយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងសម្រេចជ្រើសរើសម្ចាស់ផ្ទះចុងក្រោយនៅទីក្រុង Manama ប្រទេសបារ៉ែន ក្នុងខែកុម្ភៈ ឆ្នាំ 2023 ខាងមុខនេះ។

World Cup 2022: Saudi Arabia vs. Mexico head-to-head record - Sports Mole

Related