លោក Sir Alex Ferguson បានទទូចថា Marcus Rashford មិនមែនជាខ្សែប្រយុទ្ធនោះទេ ដោយបានណែនាំអោយក្លិប Manchester United ចុះហត្ថលេខាលើកីឡាករថ្មីបន្ថែម

អតីតអ្នក​ចាត់​ការ​ក្រុមបិសាច​ក្រហម  Manchester United លោក Sir Alex Ferguson ជឿជាក់ថា Marcus Rashford មិនមែនជាខ្សែប្រយុទ្ធពីធម្មជាតិទេ ហើយបានណែនាំអោយក្លិប Manchester United ចុះហត្ថលេខា ក្នុងការនាំចូលកីឡាករថ្មីបន្ថែមទៀត។



ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេសរូបនេះ  បង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន 25 គ្រាប់ពីការបង្ហាញខ្លួន 38 ប្រកួតនៅរដូវកាលនេះ ហើយជារឿយៗត្រូវលោក EriK Ten Hag ដាក់ឲ្យលេងជាខ្សែប្រយុទ្ធស្លាបឆ្វេងឬក៏ស្លាបស្តាំ ។ យ៉ាង​ណា​មិញអតីតអ្នក​ចាត់​ការ​ក្រុមបិសាច​ក្រហម រូបនេះ​គិត​ថា​នេះមិនមែន​ជា​តំណែង​ត្រឹម​ត្រូវ​សម្រាប់ Rashford ទេ។



លោក Sir Alex Ferguson បាននិយាយថា ៖ “ខ្ញុំមិនគិតថាគាត់ (Rashford) ជាខ្សែប្រយុទ្ធទេ។ គាត់​លេង​នៅ​ផ្នែក​ខាង​ឆ្វេង ហើយ​ធ្វើ​បាន​យ៉ាង​អស្ចារ្យ។ការបញ្ចប់របស់គាត់គឺតែងតែធ្វើបានល្អ។ ជា​ធម្មតា គាត់​បាញ់​បាល់​មិន​ខ្ពស់​ខ្លាំង​ទេ ដែល​សំខាន់​សម្រាប់​ខ្សែ​ប្រយុទ្ធ។ ហើយ​ស្ថិត​នៅ​ក្នុង​ទម្រង់​ដ៏​អស្ចារ្យ។ ជាអកុសល យើងមានតែគាត់ជាអ្នកស៊ុតបញ្ចូលទីសំខាន់របស់យើង។ យើងអាចស្វែងរកកីឡាករបន្ថែមទៀតដើម្បីចូលរួមជាមួយក្រុម។ ប៉ុន្តែគាត់ពិតជាធ្វើបានល្អ”។



Manchester United ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Victor Ochimhen របស់ Napoli និងកីឡាករ​ Harry Kane របស់ Tottenham Hotspur ផងដែរ។