ខ្សែការពារ van Dijk សង្ឃឹមថាហង្សក្រហម Liverpool អាចបង្កើតអព្ភូតហេតុក្នុងការប្រកួតជើងទីពីរទល់នឹង Real Madrid ក្នុងក្របខ័ណ្ឌ UEFA Champions League

ខ្សែការពារ Virgil van Dijk របស់ក្រុម Liverpool សង្ឃឹមថាក្រុមអាចបង្កើតអព្ភូតហេតុក្នុងការប្រកួតជើងទីពីរទល់នឹងក្រុម Real Madrid ក្នុងក្របខ័ណ្ឌ Champions League វគ្គ 16 ក្រុមចុងក្រោយ ​នៅ​យប់​ថ្ងៃ​ពុធ ទី​១៥ ខែ​មីនា ក្នុង​កីឡដ្ឋាន Santiago Bernabeu ។



ក្រុមហង្សក្រហម Liverpool បានចាញ់ក្រោមថ្វីជើង Real Madrid ក្នុងលទ្ធផល 2-5 ការប្រកួតជើងទី 1 នៅទឹកដី Anfield  ដែលខ្សែការពារសញ្ជាតិហូឡង់រូបនេះ បានទទួលស្គាល់ថា ឱកាសក្នុងការឡើងទៅវគ្គបន្តទៀតរបស់ក្រុមត្រូវបានថយចុះទាំងស្រុង។ ប៉ុន្តែនៅតែសង្ឃឹមយ៉ាងមុតមាំថា អព្ភូតហេតុនឹងកើតឡើងក្នុងការប្រកួតជើងទីពីរ។



Van Dijk បានប្រាប់ CBS Sports ថា៖  "យើងបានចាញ់ក្នុងលទ្ធផល  5-2 ហើយវាស្ទើរតែមិនអាចទៅរួចទេក្នុងការយកឈ្នះមកវិញនៅក្នុងទីក្រុង Madrid។ ប៉ុន្តែបាល់ទាត់គឺពោរពេញទៅដោយអព្ភូតហេតុ។ ហើយ​សង្ឃឹម​ថា​យើង​អាច​បង្កើត​អព្ភូតហេតុ​មួយ”។