* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
AFC បានជ្រើសរើសកីឡដ្ថានដ៏ប្រណិតចំនួន ៨ សម្រាប់ការប្រកួត AFC Asian Cup 2023 នៅប្រទេសកាតា…
សហព័ន្ធបាល់ទាត់អាស៊ី ឬហៅថា AFC បាន ជ្រើសរើសប្រទេសកាតាធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2023 ជុំចុងក្រោយ ខណៈដែលប្រទេសចិន ដែលជាអតីតម្ចាស់ផ្ទះ បានដកខ្លួនចេញព្រោះស្ថានភាពជំងឺកូវីដ-១៩។
យ៉ាងណាមិញថ្មីៗនេះលោក Salman bin Ibrahim Al Khalifa ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី ឬ AFC បានបញ្ជាក់ថា កីឡដ្ថានទាំង៨នេះនិងត្រូវដាក់បម្រើការប្រកួតជើងឯកតំបន់អាស៊ី ហើយកីឡដ្ថានទាំង៨នោះរួមមាន៖
១កីឡដ្ថាន Al Janoub Stadium អាចទទួលអ្នកគាំទ្របានចំនួន ៤៤ ៣២៥នាក់។
ទី២ កីឡដ្ថាន Al Bayt Stadium អាចទទួលអ្នកគាំទ្របានចំនួន ៦៨ ៨៩៥នាក់។
ទី៣ កីឡដ្ថាន Ahmad bin Ali Stadium អាចផ្ទុកកៅអីអ្នកគាំទ្របានចំនួន ៤៥ ០៣២ កៅអី។
ទី៤ កីឡដ្ថាន Al Thumama Stadium អាចទទួលអ្នកគាំទ្របានចំនួន ៤៤ ៤០០ នាក់។
ទី៥ កីឡដ្ថាន Education City Stadium អាចផ្ទុកកៅអីអ្នកគាំទ្របានចំនួន ៤៤ ៦៦៧ កៅអី។
ទី៦ កីឡដ្ថាន Khalifa International Stadium អាចទទួលអ្នកគាំទ្របានចំនួន ៤៥ ៨៥៧នាក់។
ទី៧ កីឡដ្ថាន Jassim bin Hamad Stadium អាចផ្ទុកកៅអីអ្នកគាំទ្របានចំនួន ១៥ ០០០កៅអី។
ទី៨ កីឡដ្ថាន Abdullah bin Khalifa Stadium អាចទទួលអ្នកគាំទ្របានចំនួន ១២ ០០០នាក់។
គួរបន្ថែមផងដែលថាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ២០២៣ ត្រូវពន្យារពេលពីពាក់កណ្តាលឆ្នាំ 2023 ដល់ដើមឆ្នាំ 2024 ដោយសារអាកាសធាតុកក្នុងប្រទេសកាតាក្តៅខ្លាំង ដូច្នេះត្រូវតែធ្វើការរៀបចំនៅរដូវរងាជំនួសវិញ៕