កាសែតថៃថា Theerathon គឺជាកីឡាករល្អបំផុតក្នុងពានរង្វាន់ AFF Cup ឆ្នាំ 2022 នេះ...

កាសែតថៃ Siam Sport បានសរសេរថា៖ "គ្មានកីឡាករណាម្នាក់ដែលមានទម្រង់លេងលេចធ្លោជាង Theerathon Bunmathan ដែលជាប្រធានក្រុមជម្រើសជាតិថៃក្នុងពានរង្វាន់ AFF Cup 2022 នេះនោះទេ។ 

อาจเป็นรูปภาพของ 2 คน และ ผู้คนกำลังเล่นกีฬา
“មិនថាខ្សែប្រយុទ្ធ Teerasil Dangda (ថៃ) ឬ Nguyen Tien Linh (វៀតណាម) ដែលកីឡាករទាំង ​2 រូបនេះ សុទ្ធតែជាកីឡាករដែលកំពុងតែប្រជែងយកតំណែងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការលើកនេះ ឬប្រធានក្រុមវៀតណាមកីឡាករ Do Hung Dung ក៏ដោយចុះ ក៏គ្មាននរណាម្នាក់មានទេពកោសល្យដូច Theerathon នោះឡើយ”។

គួរបញ្ជាក់ផងដែលថាប្រធានក្រុមថៃវ័យ 32 ឆ្នាំរូបនេះ គឺជាកីឡាករដែល assists ទាំងគ្រាប់អោយថៃស្មើជាមួយម្ចាស់ផ្ទះវៀតណាម 2-2 ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី1 នៃពានរង្វាន់ AFF Cup 2022 កាលពីល្ងាចម្សិលមិញនេះ។  ខណៈដែលរូបគេក៏កំពុងតែកាន់កាប់ជាកីឡាករដែល assists បានជាងគេប្រចាំពានរង្វាន់ AFF Cup 2022 នេះផងដែរ ពោលគឺរូបគេ assists បានចំនួន 6 លើកហើយ។

May be an image of 1 person, playing a sport and outdoors
ស្របពេលដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី2 នៃពានរង្វាន់ AFF Cup 2022 ថៃនឹងបើកទ្វាផ្ទះរបស់ពួកគេកីឡដ្ឋាន Thammasat ទទួលស្វាគមន៍ក្រុមភ្ញៀវវៀតណាមនៅថ្ងៃច័ន្ទ ទី16 សប្ដាហ៍ក្រោយនេះ នៅវេលាម៉ោង 7:30 នាទីល្ងាច។

อาจเป็นรูปภาพของ 6 คน และ ผู้คนกำลังยืน

Related