* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Keisuke Honda បានសរសេរសារយ៉ាងរំជួលចិត្តមួយទៅកាន់ពលរដ្ឋខ្មែរ
«ត្រូវមានក្ដីស្រមៃ នឹងត្រូវតាមចាប់ក្ដីស្រមៃ» ជាសារ ដែល Keisuke Honda សរសេរលារបស់គាត់និយាយទៅកាន់បាល់ទាត់កម្ពុជា ។
អតីតកីឡាករជប៉ុន បានថ្លែងលើបណ្ដាញសង្គមរបស់លោក មានការសោកស្ដាយដែលគម្រោងជាមួយបាល់ទាត់កម្ពុជាមិនទទួលបានជោគជ័យដូចការរំពឹងទុក៖ «អរុណសួស្តី ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាគម្រោងរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិកម្ពុជាបានបញ្ចប់កាលពីយប់មិញ យើងចង់ធ្វើឱ្យអ្នកសប្បាយចិត្តជាមួយនឹងលទ្ធផលល្អ ប៉ុន្តែយើងធ្វើមិនបាន។ ការសន្យា និងការពិតដែលបរាជ័យ ពេលខ្លះធ្វើឱ្យយើងពិបាកទទួលយក។ ខ្ញុំមានអារម្មណ៍បែបនេះជាច្រើនដងចាប់តាំងពីគម្រោងរបស់យើងបានចាប់ផ្ដើមដំបូងនៅឆ្នាំ 2018"។
"ប៉ុន្តែអ្នកគឺជាប្រភពនៃថាមពល និងក្តីសង្ឃឹមរបស់ខ្ញុំ នោះហើយជាមូលហេតុដែលខ្ញុំអាចបន្តគម្រោងរបស់ខ្ញុំរហូតដល់ទីបញ្ចប់។ ខ្ញុំចង់និយាយថាអរគុណអ្នកសម្រាប់អ្វីគ្រប់យ៉ាងក្នុងរយៈពេល 5 ឆ្នាំកន្លងមកនេះ។ អ្នកបានផ្តល់អោយខ្ញុំនិងកីឡាករនៅអ្វីៗជាច្រើន។ ខ្ញុំមានមោទកភាពចំពោះអ្នកទាំងអស់គ្នាខ្លាំងណាស់ ជាចុងក្រោយខ្ញុំចង់ប្រាប់ពាក្យនេះទៅអ្នកថា « បើអ្នកមានក្តីសុបិន ធ្វើតាមចាប់វាដល់ទីបញ្ចប់ » សូមអរគុណ ហើយជួបគ្នាម្តងទៀតនាពេលក្រោយ ” ។

អ្នកចាត់ការទូទៅ Keisuke Honda មិនអាចជួយ U22 កម្ពុជាឈ្នះក្នុងការប្រកួតចុងក្រោយរបស់ខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ U22 កម្ពុជាចាញ់ឥណ្ឌូនេស៊ី ១-២ ហើយត្រូវធ្លាក់ចេញពីវគ្គចែកពូល។ Honda បានបញ្ចប់ដំណើរការរយៈពេល ៥ ឆ្នាំជាផ្លូវការជាមួយនឹងបាល់ទាត់ក្នុងប្រទេសនេះ។ បន្ទាប់ពីត្រូវបានតែងតាំងនៅឆ្នាំ 2018 Honda បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ Honda បើកកិច្ចប្រជុំប្រចាំសប្តាហ៍ (រួមទាំងការប្រជុំតាមវីដេអូ) ជាមួយបុគ្គលិកបង្វឹករបស់កម្ពុជា ហើយថែមទាំងដឹកនាំចេញពីទីលានក្នុងការប្រកួតអន្តរជាតិទៀតផង។

ដំបូងឡើយកុងត្រារបស់ Honda ជាមួយក្រុមកម្ពុជាមានសុពលភាពដល់ឆ្នាំ 2021។ បន្ទាប់មកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបន្តកុងត្រាជាមួយកីឡាករជប៉ុនរហូតដល់ឆ្នាំ 2023។ ក្នុងព្រឹត្តិការណ៍ AFF Cup 2022 ក្រុមកម្ពុជាក្រោមការដឹកនាំរបស់លោក Hondaមានទម្រង់លេង គួរឲ្យ ចាប់អារម្មណ៍ នៅពេលឈ្នះ 6 ពិន្ទុបន្ទាប់ពី 4 ប្រកួត។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលកម្ពុជាឈ្នះបាន២លើកក្នុងពាន AFF Cup ក។
ជោគជ័យដ៏ធំបំផុតរបស់ Honda ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់គឺការជួយបាល់ទាត់កម្ពុជាក្នុងការបង្កើតកីឡាករវ័យក្មេងដ៏ជោគជ័យ ដែលក្នុងនោះមានកីឡាករលេចធ្លោពីររូបគឺ សៀង ចន្ធា និង លឹម ពិសុទ្ធ ។
លោក Felix Dalmas នឹងមកដឹកនាំជំនួសលោក Honda ជាគ្រូបង្វឹក U23 និងឈុតធំកម្ពុជា ក្រោយចប់ស៊ីហ្គេមលើកទី៣២។ លោក Felix Dalmas ត្រូវបានគេចាត់ទុកថាជាអ្នកយល់ដឹងពីបាល់ទាត់កម្ពុជា។ គ្រូបង្វឹកវ័យក្មេងរូបនេះក៏មានបទពិសោធធ្វើការជាមួយនឹងកីឡាករបាល់ទាត់ Honda យូរមកហើយ។