កីឡាករសំខាន់ៗរបស់ MAn united មួយចំនួននេះទំនងជាមិនអាចជួយក្រុមក្នុងជំនួបតទល់...

ក្រោយអស់ភារកិច្ចក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League ក្លឹបបិសាចក្រហមក៏មានភារកិច្ចដ៏ធំមួយផ្សេងទៀតក្នុងពានរង្វាន់ English Premier League គឺជួបជាមួយក្លឹបបាល់ទាត់ហង្សក្រហម Liverpool។

យ៉ាងណាមិញក្លឹបម្ចាស់ដី Old Trafford ត្រូវប្រភពមួយបញ្ជូនមកថា ក្លឹបដែលដឹកនាំដោយលោក Erik Ten Hag មានកីឡាករសំខាន់ៗរហូតដល់ទៅ៨រូបឯណោះដែលអានឹងមិនបានបង្ហាញខ្លួនក្នុងជំនួបតទល់ជាមួយក្រុមបាល់ទាត់ Liverpool ខណៈកីឡាករទាំង៨រូបនោះក៏សុទ្ធសឹងតែជាកីឡាករដែលស្ថិតក្នុងជម្រើស១១ដំបូងថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករដែលអាចនឹងមិនបានបង្ហាញខ្លួនតទល់ជាមួយហង្សក្រហមរួមមាន៖
ទី១ កីឡាករប្រធានក្រុម Bruno Fernandes ជាប់ពិន័យកាត់។
ទី២ កីឡាករខ្សែបម្រើការពារ Casemiro មានបញ្ហារបួស។

ទី៣ កីឡាករខ្សែបម្រើប្រយុទ្ធ Cristian Eriksen មិនទាន់ជាពីរបួស។
ទី៤ កីឡាករចំណូលថ្មី Mason Mount ក៏មានបញ្ហារបួស។

ទី៥ កីឡាករខ្សែការពារទើបតែឡើងជើង Harry Maguire មានបញ្ហារបួស។
ទី៦ កីឡាករខ្សែការពារកណ្ដាលសញ្ជាតិអាហ្សង់ទីន Lisandro Martinez មិនទាន់ជាពីរបួស។

ទី៧ កីឡាករខ្សែការពារកូដឆ្វេង Tyrell Malacia មិនទាន់ជាពីរបួស។
ទី៨ កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial ក៏មានបញ្ហារបួសដូចគ្នា។