Breaking News :

* Toni Kroos អាចនឹងត្រឡប់មក Real Madrid វិញម្ដងទៀត

Benzema សម្រេចចូលរួមជាមួយ Al Ittihad របស់អារ៉ាប៊ីសាអូឌីតខណៈដែលAsensio ចូលរួម…

ក្រោយពីក្លិបបាល់ទាត់អធិរាជស Real Madrid ប្រកាសចែកផ្លូវជាមួយកីឡាករចំនួន ៤រូបរួមមា Benzema, Asensio, Mariano, និង Eden Hazard បន្ទាប់ពីចប់រដូវនេះ។


យ៉ាងណាមិញបើយោងទៅការចុះផ្សាយរបស់អ្នកការសែតដ៍ល្បី Fabrizio Romano បានអោយដឹងថា ខ្សែប្រយុទ្ធ Karim Benzema បានយល់ព្រមចូលរួមជាមួយក្រុមបាល់ទាត់ Al Ittihad 

នៅអារ៉ាប៊ីសាអូឌីត ជាមួយកិច្ចសន្យាដល់ឆ្នាំ ២០២៥ រួមជាមួយជាមួយនិងថ្លៃនឿយហត់២០០លានដុល្លារ១ឆ្នាំ ផងដែរ។


ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Marco Asensio វិញក៏បានសម្រេចចិត្តចូលរួមជាមួយនិងក្លិបសេដ្ថីបារាំង PSG ផងដែរ ព្រមទាំងសម្រេចចុះហត្ថលេខារយៈពេលវែងជាមួយ Paris Saint-Germain ទៀត ពោលរហូតដល់ឆ្នាំ២០២៧ឯណោះ៕