* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Neymar អាចនឹងបង្ហញខ្លួននៅវគ្គ ១៦ក្រុមចុងក្រោយ នៅក្នុងជំនួបរវាងប្រេស៊ីល ទល់នឹងកូរ៉េខាងត្បូង
តារាឆ្នើមរបស់ប្រេស៊ីល Neymar បានរងរបួសកជើង ក្នុងការប្រកួតបើកឆាកពូល G នៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2022) របស់ក្រុមជម្រើសជាតិប្រេស៊ីល ដែលបានយកឈ្នះទៅលើក្រុមជម្រើសជាតិស៊ែប៊ី ក្នុងទល្ធផល ២ ទល់នឹង ០ កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា កន្លងទៅ ។
បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះបានរងរបួសកជើងក្នុងការប្រកួតបើកឆាករបស់ក្រុមរបស់គាត់ទល់នឹងស៊ែប៊ី ធ្វើឲ្យរូបគាត់បានខកខានការប្រកួតពីរលើកចុងក្រោយរបស់ក្រុមជម្រើសជាតិប្រេស៊ីល ខណៈដែលកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ឃើញមានវត្តមានរបស់ Neymar ចូលរួមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុម។
នេះយើងអាចនិយាយបានថាខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ អាចនឹងបង្ហញខ្លួនជាមួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិក្រុមកូរ៉េខាងត្បូង ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ២ ទាលភ្លឺ ។
នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមរបស់លោក Tite បន្ទាប់ពីខែ្សប្រយុទ្ធ Gabriel Jesus និង Alex Telles ត្រូវបានដកខ្លួនចេញពីការប្រកួតដែលនៅសល់ ដោយសារតែបញ្ហារបួសជង្គង់។