* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Erik ten Hag បានជំរុញឱ្យកីឡាករ Harry Maguire លេងក្នុងក្លិបឲ្យដូចជាពេលលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស.........
នៅមុនការប្រកួតក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ 2022 កីឡាករ Harry Maguire ទម្រង់លេងរបស់គាត់ហាក់បីដូចជាមិនល្អទាល់តែសោះនៅក្លិប Manchester United រហូតដល់លោក Erik ten Hag ដាក់គាត់ស្ថិតក្នុងកៅអីបម្រុង។ ខណៈដែលអ្នកគាំទ្របាល់ទាត់ជាច្រើនក៏បានអំពាវនាវឱ្យលក់គាត់ចេញពីក្រុមផងដែរ។
ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសវិញ កីឡាករវ័យ 29 ឆ្នាំរូបនេះមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍ មុនពេលដែលក្រុមជម្រើសជាតិអង់គ្លេសត្រូវបានធ្លាក់ចេញពីព្រឹត្តិការណ៏ FIFA World Cup 2022 ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ។
នៅពេលសួរថាតើគាត់គិតចង់លក់ Harry Maguire ទេលោក Ten Hag បានឆ្លើយតបថា៖ “ប្រសិនបើគាត់មិនចង់ស្ថិតក្នុងស្ថានភាពនេះទៀតទេ។ ប្រសិនបើវាមិនបានកើតឡើងទេ ខ្ញុំនឹងពេញចិត្តគាត់។ ខ្ញុំអាចគាំទ្រគាត់បានពេញលេញ”។
គាត់បានបន្ថែមទៀតថា ៖ “ខ្ញុំបានគេសួរច្រើនអំពីរឿងនេះ។ វាច្បាស់ណាស់ថាគាត់ល្អគ្រប់គ្រាន់ក្នុងការលេងនៅកម្រិតខ្ពស់។ វាអាស្រ័យលើការតាំងចិត្តរបស់គាត់ក្នុងការបង្ហាញខ្លួននៅលើទីលាន។ ពីមុនគាត់មិនបានធ្វើបែបនោះទេគ្រប់ការប្រកួត”។