ប្រ៊ុយណេ ឡើងទៅលេងវគ្គចែកពូលជាលើកដំបូង ក្នុងរយៈពេល 26 ឆ្នាំចុងក្រោយ ក្នុងពានរង្វាន់ថ្នាក់តំបន់...
អបអរសាទរក្រុមជម្រើសជាតិប្រ៊ុយណេ ដែលបានឡើងទៅលេងវគ្គចែកពូលជាលើកដំបូង ក្នុងរយៈពេល 26 ឆ្នាំចុងក្រោយ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 ក្រោយពីយកឈ្នះ ទីម័រខាងកេីត ទាំងពីរជេីងក្នុងលទ្ធផល 6-3 នៅមុននេះបន្តិច។
ដូច្នេះមានន័យថា ក្រុមជម្រើសជាតិប្រ៊ុយណេ នឹងក្លាយជាគូប្រជែងនៅក្នុងពូល ជាមួយក្រុមជម្រើសជាតិកម្ពុជាយើងហើយ ដោយពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 នេះ រួមមាន កម្ពុជាយើង, ហ្វីលីពីន, ប្រ៊ុយណេ, ឥណ្ឌូនេស៊ី នឹងក្រុមការពារតំណែងជើងឯកថៃ។
