ប្រធានក្រុមអេស្ប៉ាញ Sergio Busquets ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ត្រឹមវ័យ៣៤ឆ្នាំ


ខ្សែបម្រើវ័យ 34 ឆ្នាំដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 2010 និងជើងឯកទ្វីបអឺរ៉ុបឆ្នាំ 2012   បានប្រកាសចូល​និវត្តន៍​ពី​ក្រុមជម្រើសជាតិ ក្រោយអស់ភារកិច្ចត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២​ នៅកាតា។    Busquets គឺជាខ្សែបម្រើកណ្តាលដ៏គួរឱ្យគោរពរបស់ក្លិប Barcelona ទាំងបី រួមជាមួយនឹង Andres Iniesta និង Xavi  ដែលបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់ពួកគេ ។



គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញនៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2009 ក្នុងវគ្គជម្រុះ World Cup  ជាមួយក្រុមជម្រើសជាតិទួរគី ហើយគាត់បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍  World Cup 4 ដង និងជើងឯកអឺរ៉ុបចំនួន 3 ដងផងដែរ។រយៈពេល ១៣ ឆ្នាំនៅក្រុមជម្រើសជាតិអេស្ប៉ាញកីឡាករ Sergio Busquets  ចូលលេងបាន ១៤៣ប្រកួត ស៊ុតចូលទី២គ្រាប់ផងដែរ។



សម្រាប់អាជីពរបស់គាត់ទាំងមូលត្រូវបានចំណាយពេលជាមួយក្លិប Barcelona ដែលគាត់បានលេងជិត 700 ប្រកួតដោយឈ្នះពានរង្វាន់ជាច្រើនរួមទាំងពានរង្វាន់ La Liga ចំនួនប្រាំបី និង Champions League ចំនួនបីដង។