* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតកីឡាករ Arsenal ម្នាក់សុខចិត្តបង់លុយអោយក្លឹបបច្ចុប្បន្ន ដើម្បីបានទៅជួយក្លឹបចាស់របស់គេនៅលីគទី3...
ពិតជាគួរអោយគោរពខ្លាំងមែនទែន ដោយអតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Lucas Pérez សុខចិត្តបង់ប្រាក់ 5 សែនអឺរ៉ូដើម្បីផ្តាច់កុងត្រារបស់គេជាមួយក្រុម Cádiz CF ដែលជាក្រុមស្ថិតនៅក្នុងក្របខណ្ឌ La Liga ដើម្បីបានផ្លាស់ទៅជួយក្រុមចាស់គេ Deportivo La Coruña អោយបានឡើងពីលីគទី3 មកកាន់លីគទី2 អេស្ប៉ញវិញ។
ខណៈដែលបច្ចុប្បន្ននេះក្រុម Deportivo La Coruña កំពុងតែឈរនៅលេខរៀងទី 4 នៃតារាងពិន្ទុក្របខណ្ឌទី3 អេស្ប៉ាញ Primera División RFEF។ ស្របពេលដែល Lucas Pérez ធ្លាប់លេងអោយក្រុម Deportivo La Coruña បានចំនួន 3 រដូវកាល 2014/15, 2015/16 នឹង 2017/18។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ ធ្លាប់បានផ្លាស់មកចូលរួមជាមួយក្រុមនៅក្នុងក្របខណ្ឌ Premier League ចំនួនពីរគឺ ក្រុមកាំភ្លើងធំ Arsenal អំឡុងឆ្នាំ 2016 ដល់ 2018 នឹងក្រុម West Ham United អំឡុងឆ្នាំ 2018 ដល់ 2019។

