* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Theerathon Bunmathan បាននិយាយបែបនេះក្រោយជួបកម្ពុជា កាលពីម្សិលមិញ
នៅការប្រកួតពានរង្វាន់ AFF Mitshubishi Cup កាលពីយប់ម្សិលមិញ ក្រុមជម្រើសជាតិថៃបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល៣ទល់១ ជួយឲ្យក្រុមជម្រើសជាតិថៃបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
យ៉ាងណាមិញកីឡាករខ្សែការពារដែលជាប្រធានក្រុមរបស់ជម្រើសជាតិថៃ គឺកីឡាករ Theerathon Bunmathan បានលើកឡើងបែបនេះថា “ កម្ពុជាមានការអភិវឌ្ឍន៍លឿនបំផុតក្នុងវិស័យបាល់ទាត់ ពិតណាស់ពួកយើងខកខានប៉ះគ្នាយូហើយ ទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជាបច្ចុប្បន្នគួរអោយចាប់អារម្មណ៍ជាខ្លាំង”។
ជាមួយគ្នានេះដែរ លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិគោព្រៃកម្ពុជា ក៏បានលើកឡើងបែបនេះផងដែលថា “ ពួកយើងបរាជ័យក្រោយថ្វីជើងក្រុមជម្រើសជាតិថៃ៣-១ ពិតមែន ប៉ុន្តែកីឡាកររបស់យើងពិតជាលេងបាលល្អមែនទែន ខ្ញុំមានមោទនៈភាពណាស់ចំពោះពួកគេ ”៕