ភ្នាក់ងាររបស់ Benzema បាននិយាយថា Benzema មិនរបួសធ្ងន់ធ្ងរពេករហូតដល់ដករូបគាត់ចេញពី World Cup ទាំងមូលនោះទេ


នៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធអ៊ីនធឺណិតភ្នាក់ងាររបស់  Benzema  លោក Karim Djaziri  បានរិះគន់ពីការសម្រេចចិត្តដក  Benzema  ចេញពីក្រុមបាល់ទាត់ជម្រើសជាតិបារាំង បន្ទាប់ពីរបួសភ្លៅមុនពេលការប្រកួតចាប់ផ្តើម។ ហើយរបាយការណ៍​បាន​អះអាង​ថា របួស​របស់ Benzema  មិន​ធ្ងន់ធ្ងរ​ពេកទេរហូតដល់ដករូបគាត់​ចេញ​ពីព្រឹត្តិការណ៏ World Cup ទាំង​មូល។



ជាលទ្ធផល Benzema បានបដិសេធការអញ្ជើញពីប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីចូលទស្សនាការប្រកួតវគ្គវគ្គផ្តាច់ព្រ័ត្រ FIFA  World Cup 2022  ទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន។ ហើយបន្ទាប់មកគាត់បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយការប្រកាសពីការចូលនិវត្តន៍របស់គាត់ពីក្រុមជម្រើសជាតិទៀតផង។



ហើយលោក Karim Djaziri ក៏បានចែករំលែកភស្តុតាងជាក់ស្តែងដែលថា ខ្សែប្រយុទ្ធរបស់ក្លិប​Real madrid គឺស័ក្តិសមក្នុងការបង្ហាញខ្លួនចាប់ពីវគ្គ 16 ក្រុមចុងក្រោយតទៅដោយ លោក Djaziri បាននិយាយថា៖ “ខ្ញុំបានពិគ្រោះជាមួយអ្នកឯកទេសចំនួន 3 នាក់ដែលបញ្ជាក់ពីរោគវិនិច្ឆ័យដែលថា Benzema អាចមានភាពសក្តិសមតាំងពីវគ្គ 16 ក្រុមចុងក្រោយ  យ៉ាងហោចណាស់ក៏រូបគេអាចស្ថិតកៅអីបម្រុងដែរ”។