* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លិប Al-Nasser មិនទាន់អស់ចិត្តទេ ចង់បានខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិកកីឡាករ Eden Hazard ម្នាក់ទៀត !!
ក្លឹប Al-Nasser ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិកកីឡាករ Eden Hazard របស់ក្លឹប Real Madrid នៅរដូវក្តៅនេះ នេះបើយោងតាមកាសែត Foot Mercato របស់ប្រទេសបារាំង។ថ្មីៗនេះក្លឹបនៅមជ្ឈិមបូព៌ាបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការចុះហត្ថលេខាលើតារាឆ្នើមព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បន្ទាប់ពីនោះពួកគេបានទាក់ទងជាមួយកីឡាករល្បីៗជាច្រើនដូចជា Sergio Ramos, Sergio Busquets និង Marcelo ។
សម្រាប់កិច្ចសន្យារបស់ Hazard ជាមួយក្លិប Real Madrid នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024 ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការលក់ចេញ ក្រោយគាត់មិនអាចបង្ហាញទម្រង់លេងបានល្អដូចពេលដែលគាត់លេងនៅក្លិប Chelsea។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកិច្ចព្រមព្រៀងនេះជាការពិត Hazard នឹងធ្វើការជាមួយលោក Rudi Garcia ដែលជាគ្រូបង្វឹកក្លិប Al-Nasser ម្តងទៀត បន្ទាប់ពី Garcia បានផ្តល់ឱកាសឱ្យ Hazard បង្ហាញខ្លួនជាលើកដំបូងជាមួយ Lille និងជួយអភិវឌ្ឍសមត្ថភាពរបស់គាត់មុនពេលក្លាយជាកីឡាករដ៏ល្បីល្បាញដូចសព្វថ្ងៃនេះ។
សម្រាប់ក្លិប Al-Nasser ត្រូវបានគេជឿថាមិនមានបញ្ហាក្នុងការបង់ប្រាក់ឈ្នួលរបស់ Hazard នោះទេ ដោយពេលនេះ Al-Nasser កំពុងតែស្វែងរកការនាំយកកីឡាករល្បីៗជាច្រើនតាមដែលអាចធ្វើបាន ក្នុងគោលបំណងជួយលើកស្ទួយប្រទេសបន្ទាប់ពីអារ៉ាប៊ីសាអូឌីត គិតពីការស្នើសុំធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2030 ជាមួយអេហ្ស៊ីប និងក្រិក។